Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ជាបឋមយើងគប្បីយល់ពាក្យ គោលការណ៍ជាមុនសិន ។ គោលការណ៍គឺជាបន្ទាត់ណែនាំសកម្មភាពរបស់មនុស្ស ។ គោលការណ៍មូលដ្ឋានទាំង ៧ ប្រការមានអត្ថន័យដូចខាងក្រោមៈ

          ១.​ភាពជាមនុស្សធម៌ៈ

ចលនាកាកបាទក្រហមអន្តរជាតិកើតឡើងក្នុងកោលបំណងនាំមកនូវការជួយសង្គ្រោះដល់អ្នករបួសនៅលើសមរភូមិដោយមិនរើសមុខ ដើម្បីបង្ការ និងសំរាលការឈឺចាប់ខ្លោចផ្សានានា ទោះជានៅកន្លែងណាក៏ដោយ ។

គោលបំណងសំខាន់ជាងនេះ គឺជាការពារអាយុជីវីត និងសុខភាពរបស់មនុស្សជាតិ ធានាបាននូវការគោរពរាប់អាននូវមនុស្សផងគ្នាជួយគ្នាទៅវិញទៅមក បង្កើតបាននូវចំណងមិត្តភាពដ៏យូរអង្វែង ។

២.ភាពមិនលំអៀងៈ

        ចលនាកាកបាទក្រហមអន្តរជាតិ បំពេញភារកិច្ចរបស់ខ្លួនដោយមិនរើសអើង ប្រកបសញ្ជាតិពូជសាសន៍ ជំនឿសាសនា វណ្ណៈ ភេទ ពណ៌សំបុរ ឬនិន្នាការនយោបាយឡើយ ។ បំណងសំខាន់គឺជួយសំរាលរាល់មនុស្សគ្រប់រូបដែលរងទុកវេទនា ពិសេសករណីមានមអាសន្នធ្ងន់ធ្ងរ ។

          ៣. ភាពអព្យាក្រិតៈ

        ដើម្បីរក្សាអោយបាននូវការជឿទុកចិត្តជានិច្ចនិរន្តពីគ្រប់ភាគី ពិសេសមិនចូលរួមចំណែកចូលក្នុងកិច្ចការផ្ទៃក្នុង ឬផលប្រយោជន៍ភាគីណាមួយដែរ ។

          ៤. ឯករាជភាពៈ

        កាកបាទក្រហម គឺជាការស្ថាប័នឯករាជ្យ ទោះជាសមាគមន៍ជាតិនៃកាកបាទក្រហមរបស់ប្រទេសនីមួយៗ ។

          មានចំណែកជូយដល់រដ្ឋាភិបាលក្នុងការងារបំពេញសកម្មភាពមនុស្សធម៌និងស្ថិតឲ្យនៅក្រោមឱវាទច្បាប់នៃប្រទេសខ្លួនក៏ដោយសមាគមន៍ជាតិទាំងនោះត្រូវរក្សាស្វ័យភាព​ក្នុងការធ្វើសកម្មភាពស្របតាមគោលការណ៍របស់ចលនាកាកបាទក្រហមគ្រប់ពេលវេលា ។

          ៥. ការបំរើដោយស្មគ្រចិត្តៈ

          ចលនាកាកបាទក្រហមជាតិ និងអន្តរជាតិជាស្ថាប័នជួយសង្គ្រោះដោយស្មគ្រចិត្តដោយមិនគិតផលកំរៃ តស្នងសងគុណវិញឡើយ ។

          ៦. ឯកភាពៈ

          នៅក្នុងប្រទេសជាតិនីមួយៗត្រូវមានសមាគមន៍ជាតិតែមួយប៉ុននោះ ។ សមាគមន៍នោះត្រូវបើកទ្វារចំហសំរាប់មនុស្សទូទៅ ហើយត្រូវបំផុសនិងពង្រីកសកម្មភាពមនុស្សធម៌ពាសពេញផ្ទៃប្រទេសទាំងមូលថែមទៀតផង ។

          ៧. សកលភាពៈ

        ចលនាកាកបាទក្រហមញឹជាស្ថាប័នមានលក្ខណៈសកល ហើយសមាគមន៍ទាំងអស់មានឋានៈស្មើៗគ្នា និងចែករំលែកការទទួលខុសត្រូវស្មើៗគ្នា និងភារកិច្ចជួយគ្នាទៅវិញទៅមកទូទាំងពិភពលោក ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login