ប្រទេសកម្ពុជាបានចូលជាសមាជិកនៃអង្គការសហប្រជាជាតិនៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ១៩៥៥ ។ រហូតដល់បច្ចុប្បន្ននេះ អង្គការសហប្រជាជាតិបានជួយដោះស្រាយវិបត្តិចម្បងៗនៅកម្ពុជារួមមានៈ
ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ១៩៦២តុលាការអន្តរជាតិនៅទីក្រុងឡាអេ បានបញ្ជាក់អោយថៃដកកងទ័ព និងតម្រូវចេញជាបន្ទាន់ពីតំបន់ប្រាសាទព្រះវិហារ ដែលថៃបានកាន់កាប់ដោយខុសច្បាប់តាំងពីឆ្នាំ ១៩៥៤ ។
- អង្គការសហប្រជាជាតិបានជួយរៀបចំអោយមានការប្រជុំនៅទីក្រុងប៉ារីសនៅថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ១៩៩១
- ជួយរៀបចំឲ្យមានការបោះឆ្នោតជ្រើសរើសសភាធម្មនុញ្ញនៅថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ១៩៩៣ ដើម្បីនាំមកនូវសន្តិភាពជូនព្រះរាជាណាចក្រកម្ពុជាឡើងវិញបន្ទាប់ពីមានសង្គ្រាមរុំារៃអស់ពេលជិតបី ស.វ កន្លងមក ។ ការងារនេះប្រព្រឹត្តទៅនៅក្នុងអាណត្តិលោកអគលេខាធិការ សាវីយេប៉េរេដឺគុអេឡា ( ១៩៨២ ដល់ ១៩៩១ ) និងលោក ប៊ូត្រូសប៊ូត្រូសកាលី ( ១៩៩២ ដល់ ១៩៩៦ ) ។
- ជួយឲ្យមានការកាត់ទោសខ្មែរក្រហមក្នុងខែមិថុនា ឆ្នាំ១៩៩៧ សហនាយករដ្ឋមន្រ្តីខ្មែរទាំងពីរសម្តេច ហ៊ុនសែននិងសម្តេចក្រុមព្រះនរោត្តមរណរិទ្ធិ បានសរសេរមួយជូនអង្គការសហប្រជាជាតិដើម្បីសុំឲ្យមានការកាត់ទោស ខ្មែរក្រហមដែលកាន់អំណាចពីឆ្នាំ១៩៧៥ ដល់ ១៩៧៩ ដោយក្នុងនោះមានការជជែកចរចារដើម្បីរករូបមន្តបង្កើតតុលាការពិសេសឈានជើងចូលមកដល់ និងអោយមានការចូលរួមពីសំណាក់អ ស និងមតិអន្តរជាតិ ។ បច្ចុប្បន្ននេះច្បាប់កាត់ទោសខ្មែរក្រហមបានតាក់តែងនិងអនុម័តដោយរដ្ឋសភាជាតិហើយគេនៅតែរង់ចាំការអនុវត្តច្បាប់នេះតែប៉ុណ្ណោះ ។ ការងារនេះប្រព្រត្តិទៅក្នុងអាណត្តិលោកអគ្គលេខាធិការកូហ្វីអាណាន់ ។