Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សកម្មភាពកាកបាទក្រហមកម្ពុជាមានដូចខាងក្រោម៖

          តាមយុទ្ធសាស្រ្ត ២០០៣ទៅ២០១០ របស់ខ្លួន កាកបាទក្រហមកម្ពុជា មានទស្សនៈវិស្ស័យ រួមចំណែកកាត់បន្ថយភាពក្រីក្រ និងការពារតម្លៃមនុស្សធម៌របស់ប្រជាពលរដ្ឋងាយរងគ្រោះ និងមានបេសកម្មជាអង្គការមនុស្សធម៌នាំមុខគេ ដើម្បីជួយប្រជាពលរដ្ឋងាយរងគ្រោះ ដោយផ្តល់ការអប់រំសុខភាព ការត្រៀមបង្ការនិងឆ្លើយតបគ្រោះមហន្តរាយ និងលើកកម្ពស់តម្លៃមនុស្សធម៌ ។

ក. កាកបាទក្រហមកម្ពុជាបាននិងកំពុងធ្វើសកម្មភាពចម្បងៗ ក្នុងកិច្ចការពារតម្លៃមនុស្សធម៌របស់ប្រជាពលរដ្ឋងាយរងគ្រោះ៖

  • ផ្សព្វផ្សាយអប់រំលើកកម្ពស់យល់ដឹងពីច្បាប់មនុស្សធម៌អន្តរជាតិ
  • ផ្សព្វផ្សាយលើកកម្ពស់យល់ដឹងពីគ្រោះថ្នាក់បង្កដោយគ្រាប់មីន និងយុទ្ធភ័ណ្ឌសល់ពីសង្គ្រាម
  • ផ្តល់ប្រាក់កម្ចីដល់ជនរងគ្រោះដោយសារមីន  និងអ្នកងាយរងគ្រោះក្នុងតំបន់ក្នុងចំការមីន
  • អប់រំលើកម្ពស់យល់ដឹងពីភាពងាយរងគ្រោះដោយទង្វើជួញដូរមនុស្ស
  • អប់រំលើកកម្ពស់សុវត្ថិភាពចរាចរណ៍
  • ស្តារទំនាក់ទំនងគ្រួសារដែលព្រាត់ប្រាស់ដោយសង្គ្រាម ជម្លោះប្រដាប់អាវុធកន្លងមក

ខ. លើកកម្ពស់ការអប់រំសុខភាព និងការថែទាំសុខភាពតាមសហគមន៍ៈ

  • ទប់ស្កាត់ការរីករាលដាលជម្ងឺអេដស៍ បញ្ឈប់ការរើសអើងអ្នកជម្ងឺអេដស៍
  • ផ្សព្វផ្សាយជ្រើសរើសអ្នកស្ម័គ្រចិត្តផ្តល់ឈាម
  • អប់រំផ្សព្វផ្សាយការពារជំងឺគ្រុនឈាម និងជំងឺរាតត្បាតនានា
  • ប្រមូលព័ត៌មាននិងទិន្នន័យជនរងគ្រោះ ដោយសារមីននិងគ្រឿងផ្ទុះសល់ពីសង្គ្រាម

គ. គ្រប់គ្រងគ្រោះមហន្តរាយៈ

  • ការត្រៀមបង្ការនិងឆ្លើយតបគ្រោះមហន្តរាយផែនការយុទ្ធសាស្រ្តមានទិសដៅយុទ្ធសាស្រ្ត៥ក្នុងនោះរួមមានសកម្មភាព៣២
  • សកម្មភាពត្រៀមគ្រោះមហន្តរាយតាមសហគមន៍
  • ផ្តល់ជំនួយសង្គ្រោះបន្ទាន់ ពេលមានមហន្តរាយកើតមានឡើង ។ល។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login