Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ទង់ព្រះពុទ្ឌសាសនាបានចាប់បង្ហូតនៅក្នុងកម្ពុជាយើងក្រោយពេលដែលសម្តេចព្រះសង្ឃរាជជួនណាតនិមត្តមកពីប្រជុំមហាសន្តិបាតប្រមុខដឹងនាំសង្ឃពុទ្ធសាសនាទូទាំងពិភពលោកនៅប្រទេសឥណ្ឌានាឱកាសបុណ្យ ពាក់កណ្តាលសាសនាក្នុងពុទ្ធសករាជ ២៥០០ ( គោ.ស ១៩៥៧ ) ។

ទង់នេះមាន៦ពណ៌ៈ

  • រស្មីពណ៌ខៀវៈ ជាតំណាងព្រះអង្គកាលទ្រង់សោយព្រះជាតិជាព្រះបាទស្រីភិរាស្រ្ត  ។  កាលនោះព្រះឥន្រ្ទាធិរាជបាននិមិ្មតខ្លួនជាព្រាហ្មណ៍ចាស់ម្នាក់ចូលមកសុំព្រះនេត្រព្រះអង្គទាំងគូរ  ។ ព្រះអង្គទ្រង់ឆ្លៀតព្រះនេត្រទាំងពីរអោយទៅឥន្រ្ទព្រាហ្មណ៍  ។
  • រស្មីពណ៌លឿងៈ ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាព្រះវិនិបណ្ឌិត ។ កាលនោះព្រះឥន្រ្ទាធិរាជបាននិម្មិតខ្លួនជាយក្សធ្វើជាងមាស ។ វិនិបណ្ឌិតបានអារសាច់ខ្លួនឲ្យជាងមាស ដើម្បីដំផែជាមាសបិទព្រះពុទ្ធរូប ។
  • រស្មីពណ៌ក្រហមៈ ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិបទុមមាណព ។ គ្រានោះមានពស់មួយ ប្រកបដោយពឹសជាពន្លឺបានចឹកមមាតាព្រះអង្គ ។ ព្រះអង្គទ្រង់យកកាំបិតមកពុះទ្រូង លូកយកបេះដូងមកផ្សំថ្នាំព្យាបាលមាតាឲ្យគង់ជីវីត ។
  • រស្មីពណ៌សៈ ជាតំណាងព្រះអង្គកាលទ្រង់សោយព្រះជាតិជាព្រះបាទវេស្សន្តរកាលនោះព្រះអង្គបានប្រទានដំរីមង្គលមួយជាសត្វសំរាប់រាជ្យដ៏មានអវៈយវៈសុទ្ធដល់ពូកព្រាហ្មណ៍លិង្គរដ្ឋ ។ ពួកអ្នកនគរជេតុត្តរខឹងហើយបំបរបងព្រះអង្គឲ្យទៅនៅវង្គតបពិត ។
  • រស្មីពណ៌ហង្សបាតៈ ជាតំណាងខាងព្រះអង្គកាលទ្រង់សោយព្រះជាតិជាវិជ្ជាធរ ។ មាតាព្រះអង្គត្រូវយក្សចាប់យកបានព្រះអង្គទ្រង់អារសាច់ឲ្យយក្សបរិភោគជំនួសជីវីតមាតា អាជ្ញារធរ ។
  • រស្មីពណ៌ផ្លេកៈ ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាទន្សាយឈ្មោះសោមបណ្ឌិត ។ ព្រះអង្គមានព្រះតម្ហាសន្ធាចង់បំពេញទាន ។ គ្រានោះព្រះឥន្រ្ទាធិរាជបាននិម្មិតខ្លួនជាព្រាហ្មណ៍ចាស់ម្នាក់អត់អាហារដើរចូលមក ។ ទន្សាយសោមបណ្ឌិតបានលោតចូលភ្លើង ដើម្បីចំអិនដាច់ព្រះអង្គឲ្យដល់ព្រាហ្មណ៍ដែលជាឥន្រ្ទាព្រាហ្មណ៍នោះបរិភោគ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login