គោលការណ៍មុខងារសាធារណចែកចេញជា ៣ យ៉ាងគឺ ៖
- បំរើផលប្រយោជន៍សាធារណៈ ៖ ត្រូវតែផ្សារភ្ជាប់នឹងផលប្រយោជន៍របស់ក្រសួងនៅមួយៗ ដែរ ពោលគឺ មិនត្រូវប្រឆាំងនិងផលប្រយោជន៍របស់ក្រសួងនីមួយៗឡើង។ មុខងារសាធារណៈ មិនគ្រប់គ្រងមន្ត្រីរាជការតាមក្រសួងផ្ទាល់នោះទេ គឺគ្រាន់តែធ្វើការសំរបសំរួលក្របខណ្ឌរចនាសម្ព័ន្ធនៅក្នុងក្រសួងនីមួយៗអោយមានដំណើរការល្អ ដើម្បីបំពេញការងារអោយបានរលូន និងបានជោគជ័យតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះ ។
- គោលការណ៍ ស្តីពីឋានានុក្រម ៖ ការតែងតាំង ការឡើងថ្នាក់ ឋានន្តរស័ក្តិ ដាក់វិន័យ ត្រូវ គោរពតាមនីតិវិធី និងគោលការណ៍ច្បាស់លាស់ ។
- ការពារផលប្រយោជន៍របស់មន្ត្រីរាជាការ ៖ គឺជាការការពារផលប្រយោជន៍របស់មន្ត្រីរាជការតាមច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងលិខិតបទដ្ឋានផ្សេងៗទៀតដែរពាក់ព័ន្ធនិងមន្ត្រីរាជការរួមមាន ៖ ការពារសិទ្ធិ ការឡើងថ្នាក់ ឋានន្តរស័ក្តិ មុខដំណែង ការធានា អាជីព ការការពារអាជីប បៀវត្ស ប្រាក់សោធននិវត្តន៍។ មុខងាសាធារណៈជាអ្នកសំរបសំរួលគោលការណ៍ទាំងអស់នេះអោយមានការអនុវត្តប្រកបដោយប្រសិទ្ធិភាព និងប្រកបដោយភាពរលូន ។