Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-09-04 08:47

១. បម្រើផលប្រយោជន៍សាធារណៈ ផលប្រយោជន៍សាធារណៈត្រូវផ្សារភ្ជាប់និងផលប្រយោជន៍របស់ក្រសួងនីមួយៗ ពោលគឺមិនត្រូវប្រឆាំងនឹងផលប្រយោជន៍របស់ក្រសួងនីមួយៗឡើយ មុខងារសាធារណៈមិនគ្រប់គ្រងមន្រ្តីរាជការតាមក្រសួងផ្ទាល់នោះទេ គឹគ្រាន់តែធ្វើការសម្របសម្រួលក្របខណ្ឌរចនាសម្ព័ន្ធនៅក្នុងក្រសួងនីមួយៗ ឲ្យមានដំណើរការល្អ ដើម្បីបំពេញការងារឲ្យបានរលូន និងបានជោគជ័យតាមគោលការណ៍នយោបាយរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះ ។

២. គោរពគោលការណ៍ ស្តីពីឋានានុក្រមក្រុមការងារៈ ការតែងតាំង ការឡើងថ្នាក់ ឬឋានន្តរស័ក្កិ និងការដាក់ទណ្ឌកម្មវិន័យ ... ត្រូវគោរពតាមនីតិវិធីនិងមានគោលការច្បាស់លាស់ ។ ឧទាហរណ៍ៈ អនុមន្រ្តីមានឧបនិស្ស័យអាចកាន់មុខតំណែង អនុប្រធាននាយកដ្ឋាន ឬប្រធានមន្ទីរជាដើមចាំបាច់ត្រូវគោរពគោលការណ៍នេះ ។

៣. ការពារផលប្រយោជន៍មន្រ្តីរាជការៈ គឹស្របតាមច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល និងលិខិតបទដ្ឋានផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងមន្រ្តីរាជការរួមមានៈ ការពារសិទ្ធិ ការឡើងថ្នាក់ ឬឋានន្តរស័ក្កិ ឬមុខតំណែង ការធានាអាជីព រការការពារអាជីព បៀវត្ស ប្រាក់សោធន៍និវត្តន៍ ។  


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login