ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ក. ន័យអង្គការៈ គឹជាបុគ្គលិកទាំងអស់ ឬមួយផ្នែកដែលបម្រើការនៅក្នុងរាជការ ( រដ្ឋការ ) ។
ខ. តាមលក្ខន្តិកៈគតិយុត្តៈ គឺជាលក្ខន្តិកៈគតិយុត្តិ ដែលអនុវត្តលើបុគ្គលគ្រប់ប្រភេទដែលធ្វើការឲ្យរាជការ ។
គ. តាមសកម្មភាពៈ គឹជាសកម្មភាពដែលត្រូវបំពេញដោយជន ដែលធ្វើការអចិន្រៃ្តយ៍និងជាវិជ្ជាជីវៈនៅក្នុងការងាររបស់រាជការ ។
ឃ. តាមថវិការជាតិៈ សំដៅលើបុគ្គលទាំងអស់ដែលទទួលប្រាក់ខែពីរដ្ឋ ( ថវិការជាតិ ) គឹជាអ្នករាជការនៅក្នុងមុខងារសាធារណៈ ។
ង.និយមន័យទី៥ គឹជាបុគ្គលិកអចិន្រ្តៃយ៍ទាំងអស់របស់រដ្ឋ និងរបស់សមូហភាពដែនដី ។
ច. និយមន័យទី៦ គឺជាសំណុំមន្រ្តីរាជការក្របខណ្ឌរដ្ឋទាំងថ្នាក់កណ្តាល ទាំងថ្នាក់ដែនដី ដែលស្ថិតនៅក្រោមច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលលក្ខន្តិកៈដោយឡែក និងលិខិតបទដ្ឋានដទៃទៀតចាប់តាំងពីថ្ងៃចូលបម្រើការងាររដ្ឋ រហូតដល់ថ្ងៃចូលនិវត្តន៍ ។