2020-02-02 21:12
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
របាយការណ៍ហិរញ្ញវត្ថុមានចំនួន៤សំខាន់ៗដូចជា ៖
ក. របាយការណ៍លទ្ធផល ៖ បង្ហាញនូវគ្រប់ផលចំណូល និងបន្ទុកចំណាយ និងបង្ហាញនូវលទ្ធផលជាប្រាក់ចំណេញឬខាតបង់របស់ក្រុមហ៊ុនក្នុងអំឡុងពេលជាក់លាក់ណាមួយ។ ប្រសិនបើចំណូលធំជាងចំណាយមានន័យថាចំណេញសុទ្ធ តែបើចំណាយធំជាងចំណូល មានន័យថាខាតសុទ្ធ។
ខ. របាយការណ៍ដើមទុនម្ចាស់ ជារបាយការណ៍បង្ហាញពីបម្រែបម្រួលកើនឡើង ឬថយចុះនៃដើមទុនម្ចាស់ សម្រាប់អំឡុងពេលជាក់លាក់ណាមួយ។ ទ្រព្យម្ចាស់គឺជាការអះអាងរបស់ម្ចាស់លើទ្រព្យសកម្មរបស់ក្រុមហ៊ុន វាជាអត្ថប្រយោជន៍របស់ម្ចាស់លើទ្រព្យសកម្មរបស់ក្រុមហ៊ុនបន្ទាប់ពីដកបំណុលចេញ។ ទ្រព្យម្ចាស់ក៏ត្រូវបានគេហៅថាទ្រព្យសកម្មសុទ្ធផងដែរ។ ការវិនិយោគរបស់ម្ចាស់ និងចំណូលបង្កើតដើមទុនម្ចាស់។ហើយដើមទុនម្ចាស់នោះថយដោយសារការដកដើមទុនរបស់ម្ចាស់ និងបន្ទុកចំណាយឥទ្ធិពលនៃការឡើងឬចុះនៃដើមទុនម្ចាស់។
គ.របាយការណ៍តុល្យការ៖គឺរបាយការណ៍ដែលរាយការណ៍នូវទ្រព្យសកម្មបំណុកនិងដើមទុនម្ចាស់របស់ក្រុមហ៊ុនអាជីវកម្មក្នុងកាលបរិច្ឆេទជាក់លាក់ណាមួយ។តារាងតុល្យការគឺជាតារាងមួយដែលគេរៀបចំឡើងនៅចុងការិយបរិច្ឆេទបង្ហាញពីទ្រព្យបំណុល និងមូលធនចៅកែពិតប្រាកដដែលមាននៅក្នុងក្រុមហ៊ុន។
ឃ. របាយការណ៍លំហូរសាច់ប្រាក់៖ មានវិធីសាស្រ្តពីរយ៉ាង ដើម្បីបង្កើតលំហូរសាច់ប្រាក់គឺ៖