តួនាទីនៃអ្នកគ្រប់គ្រងមាន ៣ គឺ ៖
- តួនាទីអន្តរៈបុគ្គល ៖ ជាអ្នកតំណាង ជាអ្នកដឹកនាំ និងមានតួនាទីទំនាក់ទំនង ។
- តួនាទីព័ត៌មាន ៖ ប្រមូលព័ត៌មានពីស្ថាប័នខាងក្រៅ តាមដានត្រួតពិនិត្យព័ត៌មាន និងធ្វើការផ្សព្វផ្សាយ និងមានតួនាទីជាអ្នកនាំពាក្យ ។
- តួនាទីធ្វើការសម្រេចិត្ត ៖ គឺជាតួនាទីចុងក្រោយរបស់អ្នកគ្រប់គ្រង ដែលបានកំណត់តួនាទីនោះជា៤គឺ តួនាទីជាសហគ្រិន តួនាទីជាអ្នកដោះស្រាយបញ្ហា តួនាទីបែងចែកធនធាន និងតួនាទីចរចារ ។