2019-09-13 02:04
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ណឺរ៉ូនមានប៉ុន្មានប្រភេទ ?
២. ដូចម្តេចដែលហៅថា ក្រពេញអង់ដូគ្រីន ? រៀបរាប់ឈ្មោះក្រពេញនោះឲ្យបាន ៤ប្រភេទ ។
៣. គេសម្គាល់រុក្ខជាតិនីកូទីលេដូនបានដោយសារអ្វី ?
៤. តើស៊ីណាប់ជាអ្វី ?
៥. ហេតុអ្វីបានជាច្រវ៉ាក់ពីរនៃម៉ូលេគុល AND ដែលភ្ជាប់គ្នាដោយសម្ព័ន្ធអ៊ីដ្រូសែនខ្សោយជាច្រវាក់រឹងមាំ ?
ចម្លើយ
១. ណឺរ៉ូនមាន៣ប្រភេទគឺៈ
បើពាក់ព័ន្ធនឹងពន្លយដែលចេញពីតួកោសិកា ( ពន្លយស៊ីតូប្លាស )
បើផ្អែកទៅលើនាទីៈ
២. ក្រពេញអង់ដូគ្រីនគឺជាក្រពេញបញ្ចេញក្នុង ដែលគ្មានបំពង់នាំហើយវាបញ្ចេញអរម៉ូន ឬផលិតផលរបស់វាទៅក្នុងចរន្តឈាមដោយផ្ទាល់ ។
រៀបរាប់ឈ្មោះក្រពេញអង់ដូគ្រីនឲ្យបាន៤៖
៣. គេសម្គាល់រុក្ខជាតិនីកូទីលេដូនបានដោយសារៈ
៤. ស៊ីណាប់គឺជាលំហតូចមួយដែលស្ថិតនៅចន្លោះចុងអាក់សូនរបស់ណឺរ៉ូនមួយទៅនឹងដង់ឌ្រីត ឬតួកោសិការបស់ណឺរ៉ូនបន្ទាប់ ។
៥. បានជាច្រវាក់ពីរនៃម៉ូលេគុល ADN ដែលភ្ជាប់គ្នាដោយសម្ព័ន្ធអ៊ីដ្រូសែនខ្សោយជាច្រវាក់រឹងមាំព្រោះម៉ូលេគុល ADN មាននុយក្លេអូទីតរាប់ម៉ឺនទៅរាប់លានហើយនុយក្លេអ៊ូទីតច្រវាក់ម្ខាងៗភ្ជាប់គ្នាដោយសារសម្ព័ន្ធអ៊ីដ្រូសែន A ភ្ជាប់ T ដោយសម្ព័ន្ធ ២ជាន់ និង C ភ្ជាប់ G ដោយសម្ព័ន្ធ ៣ជាន់នោះវាធ្វើឲ្យមានចំនួនសម្ព័ន្ធអ៊ីដ្រូសែនច្រើនដែលជាហេតុនាំឲ្យម៉ូលេគុល ADN ជាច្រវាក់រឹងមាំ ។