សំនួរ
១. រៀបរាប់ពីសារៈសំខាននៃស្វ័យតម្លើងទ្វេ ADN  ។
២. ផ្នែកសំខាន់ៗនៃប្រព័ន្ធប្រសាទត្វឆ្អឹងកងមានអ្វីខ្លះ ?
៣. ដូចម្តេចដែលហៅថា ពន្លកជីវ្ហាវិញ្ញាណ ? រៀបរាប់ទីតាំងនៃរសជាតិរបស់វា ។
៤. ហេតុអ្វីបានជាគេចាត់ទុកក្រពះ និងពោះវៀនតូចជាក្រពេញអង់ដូគ្រីន ?
៥. ចូរពិពណ៌នាពីស៊ីមណូស្ពែមទាំងបួនក្រុម ?
ចម្លើយ
១. សារៈសំខាន់មានដូចជាៈ
	- រក្សាចំនួនក្រូម៉ូសូមឲ្យនៅដដែលពេលកោសិកាចែក
 
	- នៅចំណែកមីតូស កោសិកាមេនិងកោសិកាកូនមាន ADN ដូចគ្នា
 
	- រ៉ាប់រង់ចំនួននិងរូបរាងក្រូម៉ូសូមឲ្យនៅដដែលក្រោយចំណែកកោសិកា
 
	- រ៉ាប់រងនិងគំហែរក្សាព័ត៌មានសេនេទិចឲ្យនៅថេរដោយឆ្លងកាត់ជំខាន់ ។
 
២. រួមមាន ២ផ្នែកគឺ មជ្ឈមណ្ឌលប្រសាទ និងបរិមណ្ឌលប្រសាទ ។
	- មជ្ឈមណ្ឌលប្រសាទៈ មានខួរក្បាល និងងខួរឆ្អឹងខ្នង
 
	- បរិមណ្ឌលប្រសាទៈ មានផ្លូវប្រសាទវិញ្ញាណនាំ និងផ្លូវប្រសាទចលករ ។
 
៣. ពន្លកជីវ្ហាវិញ្ញាណគឺជាធ្មួលវិញ្ញាណគីមីដែលរសនិងរសជាតិ ។ ទីតាំងរសជាតិៈ
	- រសជាតិផ្អែមស្ថិតនៅផ្នែកចុងអណ្តាត
 
	- រសជាតិប្រៃស្ថិតនៅចំហៀងអណ្តាត
 
	- រសជាតិជូរស្ថិតនៅចំហៀងសងខាង
 
	- រសជាតិល្វីងស្ថិតនៅគល់អណ្តាត ។
 
៤. ព្រោះវាជាក្រពេញដែលផលិតអរម៉ូនហើយបញ្ចេញទៅក្នុងចរន្តឈាមដោយផ្ទាល់ៈ
	- ក្រពះផលិតអរម៉ូនកាស្ទ្រីន
 
	- ពោះវៀនតូចផលិតអរម៉ូនសេក្រទីន ។
 
៥. ពិពណ៌នាពីស៊ីមណូស្ពែមទាំងបួនក្រុមៈ
	- ប្រង់ វាមានរូងរាងដូចដើម ត្នោតម្យ៉ាងដែលមានស្លឹកផ្តុំនៅកំពូលខាងចុង តែវាផលិតកោន ។ កោនពេញវ័យមានរូបរាងដូចជាបាល់  ។
 
	- កូនីភែ មានស្លឹកដូចជាម្ជុល ដែលអាចអោយការពារការ បាត់បង់ ជាតិទឹកនិងអាចអោយបន្សុំាទៅនិងអាកាសធាតុស្ងួត ។ ស្លឹករបស់កូនីភែមានពណ៌បៃតងពេញមួយឆ្នាំ ។
 
	- គឹងកូ មានកំណើតតាំងពីរាប់រយលានឆ្នាំមកហើយ ។ វាមានដុះនៅក្នុងប្រទេសមួយចំនួនដូចជាប្រទេសចិនជប៉ុននិងកូរ៉ែជាដើម ។ សព្វថ្ងៃតេដាំវានៅ តាមដងផ្លូវតាមទីក្រុងព្រោះវាធន់និងកង្វក់បរិយាកាសបាន ។
 
	- ស៊ីណេតូភីត ជារុក្ខជាតិដែលដុះនៅតាមតំបន់វាលខ្សាច់មានអាកាសធាតុក្តៅនិងក្នុងតំបន់ព្រៃត្រូពិចមានភ្លៀង ។ ស៊ីណេតូភីតជាមួយចំនួនជាដើមឈើ និងមួយចំនួនទៀតជារុក្ខជាតិចុល្លព្រឹក្ស រុក្ខជាតិប្រភេទនេះអាចរស់នៅបានជាងមួយពាន់ឆ្នាំ ។