Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ចូរប្រៀបធៀប មជ្ឈមណ្ឌលប្រាសាទនិងបរិមណ្ឌលប្រាសាទ ?

២. តើដង់ឌ្រីតមាននាទីគអ្វីខ្លះ ?

៣.តើរេទីនជាអ្វី ? តើវាត្រូវបានភ្ញោចដូចម្តេច ?

៤. ចូរប្រៀបធៀប ណឺរ៉ូនវិញ្ញាណ​នាំនិងណឺរ៉ូនចលករ ?

៥. ដូចម្តេចដែលហៅថា ប្រូតេអ៊ីនងាយ ? ប្រូតេអ៊ីនសាំញុំា ?

ចម្លើយ

១. ប្រៀបធៀប មជ្ឈមណ្ឌលប្រាសាទនិងបរិមណ្ឌលប្រាសាទ៖

  • មជ្ឈមណ្ឌលប្រាសាទៈ ជាអ្នកទទួលព័ត៌មានទាំងឡាយដែលបញ្ចូលពីបរិមណ្ឌល ហើយធ្វើការវិភាគ ។ ស្ថិតនៅក្នុងខួរក្បាល និងខួរឆ្អឹងខ្នង ។
  • បរិមណ្ឌលប្រាសាទៈ ជាអ្នកទទួលរំញោចអ្នកបញ្ចូនព័ត៌មានទៅអោយខួរក្បាល  ។ មានគ្រប់សរីរាង្គទាំងអស់នៃសារពាង្គកាយរួមទាំងសរសៃប្រាសាទួរក្បាល ១២គូ និងខួរឆ្អឹងខ្នង៣១គូ​ ។

២. ដង់ឌ្រីតមាននាទីដូចជាៈ

  • ភ្ជាប់ទៅនឹងសរីរាង្គចលករ ឬសរីរាង្គទទួលរំញោច
  • បញ្ជូនព័ត៌មានទៅកាន់តួកោសិកា និងអាក់សួន
  • តភ្ជាប់អាក់សូនដើម្បីទទួលព័ត៌មានបញ្ចូនទៅកាន់មជ្ឈមណ្ឌលប្រាសាទដើម្បីធ្វើការវិភាគ  ។

៣. រេទីន ជាស្រទាប់ក្នុងបង្អស់នៃគ្រាប់ភ្នែកដែលមានធ្មួលរសនឹងពន្លឺ  ។ រេទីនត្រូវបានភ្ញោចដោយពន្លឺ ដែលមានអំពើទៅលើកកោសិកាកោណ និងផ្លរា ដែលស្ថិតនៅលើស្រទាប់រេទីនដែលធ្វើអោយយើងអាចមើលឃើញពណ៌ ។

៤. ប្រៀបធៀបណឺរ៉ូនវិញ្ញាណនាំ និងណឺរ៉ូនចលកៈ

  • ណឺរ៉ូនវិញ្ញាណនាំៈ ដឹកនាំព័ត៌មានពីធ្មួលវិញ្ញាណទៅកាន់ខួរក្បាល
  • ណឺរ៉ូនចលករៈ នាំព័ត៌មានដែលវិភាគហើយមកសរីរាង្គប្រតិកម្ម ។

៥. ប្រូតេអ៊ីនងាយជាប្រូតេអ៊ីនដែលកើតឡើងពីអាស៊ីតអាមីនេសុទ្ធ ។ ប្រូតេអ៊ីនសាំញុំជាប្រភេទប្រូតេអ៊ីនដែលមានទាំងប្រូតេអ៊ីនងាយ និង​សារធាតុដែលមិនមែនជាប្រូតេអ៊ីន ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login