ឧទ្យានជាតិ សំដៅដល់តំបន់ធម្មជាតិក្ននុងដែនដីគោក និងឬដែនទឹកដែលត្រូវបានកំណត់ដើម្បី៖
- ការពារតួនាទីផ្នែកប្រព័ន្ធអេកូឡូស៊ីមួយ ឬច្រើនរបស់តំបន់ដែលបានកំណត់សម្រាប់ជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ
- កំរិតដល់ការប្រើប្រាស់ ដែលអាចធ្វើឲ្យខូចខាត ឬបំផ្លិចបំផ្លាញដល់ធនធានជីវៈចម្រុះធនធានធម្មជាតិ ធនធានវប្បធម៌និងមុខងារតួនាទីរបស់តំបន់នោះជាមួយនឹងគោលបំណងនៃការកំណត់តំបន់
- ផ្តល់ជាមូលដ្ឋានសម្រាប់ការកំសាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តនិងជំនឿដែលគ្រប់សកម្មភាពទាំងនេះពុំបង្កការគម្រាមកំហែងដល់បរិស្ថានធម្មជាតិ និងវប្បធម៌នៅក្នុងមូលដ្ឋាន ។