កម្ពុជាមានគោលនយោបាយការពារបរិស្ថានដូចជា៖
- ការរៀបចំកសាងបំពេញបន្ថែមនូវលិខិតបទដ្ឋានគតិយុត្តនិងបទដ្ឋានបច្ចេកទេស
- ការរឹតបន្តឹងភាពអនុលោមតាមកិច្ចព្រមព្រៀង និងលិខិតបទដ្ឋានគតិយុត្តជាធរមាន
- ការកែសម្រួលនីតិវិធីក្នុងការពិនិត្យ និងផ្ដល់អាជ្ញាបណ្ណដោយតម្រូវឱ្យមានការសិក្សាលើផលប៉ះពាល់បរិស្ថាន និងសង្គម
- ការវាយតម្លៃលើលក្ខខណ្ឌបច្ចេកទេស
- ការរៀបចំបង្កើតនិងអនុវត្តការងារអធិការកិច្ចលើវិស័យរ៉ែ
- ការបង្កើតយន្តការទទួលពាក្យបណ្ដឹងពីសាធារណៈជន ចំពោះសកម្មភាពអាជីវកម្មរ៉ែអាណា ធិបតេយ្យ
- ការដាក់វិធានការយ៉ាងហ្មត់ចត់តាមផ្លូវច្បាប់ដល់ក្រុមហ៊ុនដែលប្រព្រឹត្តល្មើស
- រៀបចំនូវវេទិកាសាធារណៈដើម្បីជួប និងពិភាក្សាដោយផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋដែលអាចទទួលរងនូវផលប៉ះពាល់ពីសកម្មភាពអាជីវកម្មរ៉ែ
- រៀបចំកម្មវិធីផ្សព្វផ្សាយពីសកម្មភាពការងាររបស់ក្រសួង ជូនដល់សិស្សនិស្សិតឱ្យបានយល់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក៏ដូចជារាជរដ្ឋាភិបាល ជៀសវាងការជឿតាមព័ត៌មានមិនច្បាស់ការធ្វើឱ្យមានការភាន់ច្រឡំនិងធ្វើឱ្យរាំងស្ទះដល់ការអភិវឌ្ឍលើវិស័យរបស់ក្រសួងរ៉ែនិងថាមពល។