បន្ទុកនៃប្រាក់ប្រដាប់ក្តីមានដូចជា៖
- ត្រូវបង់ចំនួន ៥,០០០រៀល ។
- ប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ និងប្រាក់ប្រដាប់ក្តីភាគី គឺអនុវត្តដូចក្រមនីតិវិធីរដ្ឋប្បវេណីដែរ ។
- ប្រាក់ប្រដាប់ក្តីជាបន្ទុករបស់អ្នកដាក់ពាក្យសុំ ។
- ប្រាក់ប្រដាប់ក្តី ជាបន្ទុករបស់រដ្ឋចំពោះរឿងក្តីដែលតំណាងអយ្យការបានដាក់ពាក្យសុំ ឬរឿងក្តីដែលតុលាការបានចាប់ផ្តើមដោយឆន្ទានុសិទ្ធិរបស់ខ្លួន ។
- បញ្ញត្តិនៃកថាខណ្ឌទី៣មាត្រា៦៤នៃក្រមនីតិវិធីរដ្ឋប្បវេណីត្រូវយកមកអនុវត្ត ចំពោះករណីដែលមានជនច្រើននាក់ដែលត្រូវទទួលបន្ទុកប្រាក់ប្រដាប់ក្តីដោយរួមគ្នា ។