ការជួយសង្គ្រោះលើបណ្តឹងមានដូចជា ៖
ក- លក្ខខណ្ឌក្នុងការផ្តល់ជំនួយសង្គ្រោះលើបណ្តឹង
- បុគ្គលដែលគ្មានលទ្ធផលទ្រព្យធននឹងបង់ប្រាក់ដែលចាំបាច់ដើម្បីរៀបចំ និងប្រព្រឹត្តទៅនីតិវិធីបណ្តឹង ឬបុគ្គលដែលមានការលំបាកយ៉ាងខ្លាំងក្នុងការទ្រទ្រង់ជីវភាព ដោយសារការបង់ប្រាក់នេះ ។
- មិនច្បាស់ជាគ្មានលទ្ធភាពនឹងឈ្នះក្តី ។
ខ- វិធីសុំជំនួយសង្គ្រោះ
- ការដាក់ពាក្យសុំ ។
- ធ្វើសេចក្តីបញ្ជាក់ដំបូង អំពីមូលហេតុសុំជំនួយសង្គ្រោះ ។
គ- ការជំនួយសង្គ្រោះលើបណ្តឹង
+ ខ្លឹមសារនៃដីកាសម្រេច
- ការពន្យាពេលបង់ប្រាក់ប្រដាប់ក្តីតុលាការ ។
- ការអនុគ្រោះមិនបាច់ឲ្យបង់ប្រាក់ប្រដាប់ក្តីតុលាការ នៅក្រោយពេលដែលការពន្យាពេលត្រូវរលត់ ។
+ អានុភាព
- មានអានុភាពទៅលើតែបុគ្គលដែលបានទទួលដីកានោះតែប៉ុណ្ណោះ ។
- អាចលុបចោលវិញបាន នៅពេលលក្ខខណ្ឌសង្រ្គោះបាន ដោយតុលាការដែលមានសំណុំរឿង ។
- អាចប្តឹងជំទាស់បាន ។