Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-09-18 07:54

ចំណាត់ថ្នាក់ទៅតាមរយៈពេលប្រព្រឹត្តបទល្មើសមានដូចជា ៖

  • បទល្មើសភ្លាមៗ ៖ នៅពេលដែលបទល្មើសអាចសម្រេចបាន ក្នុងពេលតែមួយភ្លែតបានន័យថាបទល្មើសដែល កើតឡើងក្នុងពេលតែមួយជាមួយនឹងអំពើប្រព្រឹត្ត គឺបទល្មើសនោះត្រូវចាត់ទុកថាជាបទល្មើសភ្លាមៗ ។ និយាយម៉្យាងទៀតថាការសម្រេច (ការប្រមូលផ្តុំនូវធាតុផ្សំទាំងអស់នៃបទល្មើស) នូវបទល្មើសភ្លាមៗបានកើតឡើងភ្លាមហើយក៏បញ្ចប់ទៅវិញភ្លាមៗដែរ ។ ឧទាហរណ៍ ៖ បទដេញថ្លៃមិនត្រឹមត្រូវ បទឃាតកម្ម បទលួច បទហិង្សាដោយចេតនា ។
  • បទល្មើសបន្តរៀងហូរហែ ៖ ជាបទល្មើសដែលអំពើជាសម្ភារៈ ប្រព្រឹត្តឡើងបន្តគ្នាជាហូរហែនិងដោយស៊ីសង្វាក់គ្នានៅក្នុងពេលវេលា ។ និយាយម៉្យាងទៀតថាផ្ទុយពីបទល្មើសភ្លាមៗបទល្មើសបន្តរៀងហូរហែ គឺជាបទល្មើសដែលត្រូវអនុវត្តជាបន្តបន្ទាប់គ្នាក្នុងរយៈពេលមួយ ដែលបានបង្ហាញឱ្យឃើញពីចេតនាទុច្ចរិតដែលស្ថិតនៅជាដរាប ។ ឧទាហរណ៍ បទទទួលផលចោរកម្មត្រូវបានបង្កើតឡើង ចាប់ពីពេលដែលបុគ្គលម្នាក់ទទួលទិញវត្ថុណាមួយដោយដឹងជាក់ច្បាស់ថាវត្ថុនោះបានមកដោយសារតែការប្រព្រឹត្តបទល្មើស (ដូចជាអំពើលួចជាដើម) ។ ដរាបណាជនទទួលផលចោរកម្មបន្តកាន់កាប់វត្ថុទិញនោះ បទល្មើសត្រូវបានចាត់ទុកថានៅតែបន្តប្រព្រឹត្តតទៅទៀតពុំទាន់បានចប់សព្វគ្រប់នៅឡើយ ។ បទទទួលផលចោរកម្មត្រូវបានបញ្ចប់នៅពេលណា ដែលជនទទួលផលចោរកម្មយកវត្ថុលើ្មសចេញពីរូបខ្លួន ដោយលក់ចេញទៅឱ្យតតិយជនជាដើម ។ ឧទាហរណ៍ បទថតពាក្យសំដីឯកជនគឺជាបទល្មើសបន្តរៀងហូរហែ ពីព្រោះថាការថតពាក្យសំដីរបស់អ្នកដទៃតែងតែធ្វើឡើងនៅក្នុង រយៈពេលណាមួយជាកំណត់ហើយរយៈពេលនេះអាចខ្លីឬក៏វែងទៅតាមករណីនីមួយៗ (អាចជារយៈពេល១នាទីឬ១ម៉ោងឬ១ខែជាដើម) ។
  • បទល្មើសអូសបន្លាយ ៖ ជាបទល្មើសដែលអំពើបង្កគ្រោះថ្នាក់សង្គមស្តែងឡើងជាប់ជាហូរហែគ្មានអាក់ខានក្នុងរយៈពេលណាមួយឡើយ ។ និយាយម៉្យាងទៀតថា បទល្មើសអូសបន្លាយ សំដៅលើបទល្មើសដែលបង្កើតឡើងដោយបណ្តាអំពើជាច្រើនប្រហាក់ប្រហែលគ្នា ដោយអំពើនីមួយៗក៏ត្រូវចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌដែរ ក៏ប៉ុន្តែដោយសារឯកភាពនៃសេចក្តីសម្រេចចិត្ត (គោលដៅរបស់ជនល្មើស) និងភាពដូចគ្នានៃច្បាប់ដែលជនល្មើសបានបំពានអំពើច្រើនប្រហាក់ប្រហែលគ្នានោះគួរតែចាត់ទុកថាជាបទល្មើសតែមួយប៉ុណ្ណោះ ។​ ឧទាហរណ៍ បទផិត ត្រូវកើតឡើងនៅពេលដែលបុរស ឬស្ត្រីដែលមានសហព័ទ្ធត្រឹមត្រូវតាមច្បាប់រួចហើយ បែរជាទៅរួមសេវនកិច្ចជាមួយស្ត្រីឬបុរសផ្សេងទៀត ។ ឧបមាថា ជនល្មើសបានរួមសេវនកិច្ច៥ដងជាមួយនឹងបុរសឬស្ត្រីដទៃទៀត ដែលមិនមែនជាសហព័ទ្ធរបស់ខ្លួន ។ ជាធម្មតាគេអាចគិតថាបទល្មើសបានកើតឡើងចំនួន៥ដង ពោលគឺមានបទផិតចំនួន៥ដងដែលបានកើតឡើងនៅពេលវេលានិងទីកន្លែងខុសគ្នាហើយនៅក្នុងការផ្តន្ទាទោសជនល្មើស តុលាការនឹងប្រើប្រាស់វិធានៃបទល្មើសត្រួតគ្នាក្នុងការសម្រេចសេចក្តី ។ ក៏ប៉ុន្តែមានការបកស្រាយមួយទៀតដែលថា ទោះបីជាមានការរួមសេវនកិច្ចធ្វើឡើងតែម្តង ឬច្រើនដងក៏ដោយក៏បទល្មើសមានតែមួយប៉ុណ្ណោះ ដោយចាត់ទុកថាអំពើរួមសេវនកិច្ចម្តង គឺវាគ្រាន់តែជាសកម្មភាពអនុវត្តនូវប្រតិបត្តិការនៃអំពើផិតតែមួយប៉ុណ្ណោះ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login