Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-15 05:33

ចំណាត់ថ្នាក់ទៅតាមចំនួននៃអំពើនៅក្នុងបទល្មើសមានដូចជា​ ៖

  • បទល្មើសធម្មតា ៖ ជាបទល្មើសដែលត្រូវបានសម្រេចឡើងដោយអំពើសត្យានុម័តតែមួយគត់ប៉ុណ្ណោះ ។ ឧទាហរណ៍ មាត្រា ៣៥៣នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា ៖ អំពើលួចគឺជាអំពើដកហូតដោយ ទុច្ចរិតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀតរបស់អ្នកដទៃតាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ។ ហេតុដូចនេះ អំពើជាសត្យានុម័តដែលជាធាតុផ្សំនៃអំពើលួចមានតែមួយគត់ គឺជាការដកហូតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀតរបស់អ្នកដទៃ ។
  • បទល្មើសស្មុគស្មាញ ៖ ជាបទល្មើសដែលបានសម្រេចឡើងដោយមានអំពើសត្យានុម័តច្រើនគួបផ្សំគ្នា ។ បទ ល្មើសស្មុគស្មាញ គឺជាបទល្មើសដែលត្រូវអនុវត្តជាបន្តបន្ទាប់ ក៏ប៉ុន្តែគឺជាបទល្មើសដែលកើតឡើងភ្លាមៗ ។ នៅពេលដែលអំពើជាធាតុផ្សំចុងក្រោយនៃបទល្មើសបានកើតឡើង ។ ឧទាហរណ៍ មាត្រា ៣៧៧នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា ៖ អំពើឆបោកគឺជាអំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយដោយប្រើឈ្មោះក្លែង ដោយអះអាងទៅលើឋានៈក្លែង ដោយរំលោភលើឋានៈពិតប្រាកដដោយប្រើឧបាយកលទុច្ចរិត ហើយដូច្នេះបានទទួលពីបុគ្គលនេះដែលនាំឱ្យខូចប្រយោជន៍របស់រូបវន្តបុគ្គលនេះឬរបស់តតិយជននូវ ៖

         - ការប្រគល់មូលនិធិតម្លៃឬទ្រព្យសម្បត្តិអ្វីមួយ

         - ការផ្គត់ផ្គង់សេវា

         - ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ចឬជាការឱ្យរួចពីកាតព្វកិច្ច​ ។

យោងតាមបទបញ្ញតិខាងលើធាតុផ្សំសត្យានុម័តនៃបទឆបោកមាន ៖

         - ទីមួយ ៖ កលល្បិចរបស់ចារី (តាមរយៈការប្រើឈ្មោះក្លែង ការអះអាងទៅលើឋានៈក្លែង ការរំលោភលើឋានៈពិតប្រាកដ ឬការប្រើឧបាយកលថទុច្ចរិត) ។

        - ទីពីរ ៖ ការប្រគល់មូលនិធិតម្លៃឬទ្រព្យសម្បត្តិអ្វីមួយ ការផ្គត់ផ្គង់សេវា ឬ ក៏ការធ្វើលិខិតដែលមានតម្លៃ ជាកាតព្វកិច្ចឬជាការឱ្យរួចពីកាតព្វកិច្ច ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login