Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


វត្តអារាមមានតួនាទីចំពោះសហគមន៍ៈ

  • ឃ្លាំងវប្បធម៌ រក្សាទំនៀមទម្លាប់ប្រពៃណី គម្ពីរក្បួនខ្នាត ក្បួនច្បាប់នានា ក្បួនតម្រាផ្សេងៗ
  • កន្លែងដោះស្រាយទំនាស់ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយសន្តិវិធី និងប្រកបដោយប្រសិទ្ធិភាពផ្សះផ្សាបង្រួបបង្រួម ជីកកប់ទំនាស់ផ្តល់នូវអភ័យហហទោស ចោះអធិការតែងមានឥទ្ធិពលទៅលើឧបាសកឧបាសិកា
  • ប្រភពមូលនិធិសម្រាប់កសាង ហេដ្ឋារចនាសម្ព័ន្ធ វត្តផ្តួចផ្តើម ឬ ជាអាទិ៍សហគមន៍ កសាង ឬ ជួសជុលហេដ្ឋានរចនាសម្ព័ន្ធ តាមរយៈភាគទាន ឬបុណ្យផ្កាប្រាក់ដើម្បីកសាង ឬជួសជុល ផ្លូវលំ សាលារៀន ទំនប់ប្រឡាយ គិលានដ្ឋាន ស្ពាន សាលា ឆទាន...
  • កន្លែងព្យាបាល ជម្ងឺតាមបែបបុរាណ ព្យាបាល តាមឱសថបុរាណ ប្រើវិធីតាមបែបបុរាណ
  • កន្លែងព្យា​បាលផ្លូវចិត្ត ផ្តល់ប្រឹក្សា ពិគ្រោះយោបល់ រកមធ្យោបាយ ដោះស្រាយបញ្ហាលំបាកក្នុងគ្រួសារ ឬសហគមន៍ អប់រំផ្លូវចិត្តតាមរយៈសមាធិ ឬវិបស្សនាដើម្បីជំរះភាពសៅហ្មងពីក្នុងចិត្ត ផ្តល់ទស្សនាទាន...
  • ប្រមូលផ្តល់ដុំសាមគ្គី ការជួបជុំបរិស័ទធ្វើបុណ្យ បង្កឲ្យមានសទ្ធាជ្រះថ្លា  សប្បុរសធម៌ ករុណាធម៌ សាមគ្គីតាមផ្លុវកាយ វាចា ចិត្ត បញ្ញា និងសម្ភារៈ
  • អប់រំផ្លូវចិត្តដល់យុវជន តាមរយៈការរបួស អប់រំសីលធម៌ហិង្សា អប់រំផ្លូវចិត្ត ដល់យុវជនកុំឲ្យភ្លើតភ្លើន កុំឲ្យស្រើបស្រាល ឲ្យចេះបង្រួមកាយវាចាចិត្ត
  • កន្លែងផ្តល់ចំណេះដឹង នៅតាមជនបទ ដាច់ស្រយោល ពីបុរាណមិនទាន់ មានសាលារៀន ចំណេះទូទៅតាមរយៈការបួសរៀន សាមណេរ មានលទ្ធភាពរៀនលេខនព្វន្ត រៀនអក្សរ រៀនច្បាប់ផ្សេងៗពីវត្តអារាម
  • មណ្ឌលសហសង្គ្រោះ សង្គ្រោះដោយអនុញាតឲ្យស្នាក់នៅ និងទទួលការចិញ្ចឹមបណ្តុះបណ្តាលវិជ្ជាជីវៈបណ្តុះបណ្តាលជំនាញ សកម្មភាព ប្រតិបត្តិ នូវជំនាញឈើ ជំនាញកំបោរ សិប្បកម្ម បណ្តុះកូនឈើ ដាំ និងចិញ្ចឹមសត្វ
  • មណ្ឌលអប់រំសុខភាព និងអនាម័យ ផឹកទឹកឆ្អិន បន្ទោរបង់ក្នុងបង្គន់ អនាម័យក្នុងការហូបចុក អនាម័យដំណេក...
  • មណ្ឌលអប់រំមហាជនទូទៅ ផ្តល់ធម្មទាន ជាសំណងអាមីសទាន ដែលបរិស័ទទៅវត្ត ទូន្មានប្រៀបប្រដៅក្រើនរំលឹក បរិស័ទ ឲ្យយល់ដឹងខុសត្រូវ ស្គាល់គុណ ស្គាល់បុណ្យ ស្គាល់បាប ស្គាល់កុសល អកុសល ឲ្យចេះសម្រួបកាយ វាចា ចិត្ត វៀរចាក ផ្តុំពិសេស តណ្ហា និងផ្សព្វផ្សាយមេត្តាធម៌
  • កន្លែងសក្ការៈបូជា តំកល់ពុទ្ធបរិមារ តម្កល់ទុកអដ្ឋិធាតុបុព្វការីជនបូជាចំពោះព្រះពុទ្ធ
  • កន្លែងមានធុរៈមហាជន ឲ្យខ្ចីចាន ឆ្នាំង ខ្ទះ កន្លេល ខ្ចោយ ប្រដាប់ប្រដារប្រើប្រាស់ដទៃទៀតពេលបរិស័ទមានធុរៈរវល់ដូចជាពិធីអាពាហ៍ពិពាហ៍ ពិធីសែនព្រេនិងពិធីបុណ្យទានផ្សេងៗ
  • រមណីយដ្ឋានបុណ្យទាន ( កែច្នៃ ) សម្រាប់កែកំសាន្ត សម្រាប់បំបាត់អផ្សុកជាតិពិសេសពេលបុណ្យទាន ដែលមានល្បែងប្រជាប្រិយ ឬសិល្បះកំសាន្ត កន្លែងបន្ធូរអារម្មណ៍  ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login