Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការសិក្សាវប្បធម៌ទូទៅមានគោលបំណងដូចជាៈ

ក. ចំណេះដឹង

  • បណ្តុះស្មារតីឲ្យចេះថែរក្សាការពារវប្បធម៌ អរិយធម៌
  • ដឹងប្រភពឬសគល់ វប្បធម៌រស់ជាតិខ្លួនច្បាស់លាស់
  • បណ្តុះសីលធម៌ផ្លូវកាយ វាចា ចិត្ត
  • ដឹងពីបញ្ហាជំនឿ សាសនា ទំនៀមទម្លាប់ ភាសា អក្សរសាស្រ្ត សិល្បៈ របស់ជាតិ
  • ដឹងពីការរីកលូតលាស់របស់វប្បធម៌ អរិយធម៌

ខ. ចំណេះធ្វើ

  • ផ្សព្វផ្សាយវប្បធម៌ អរិយាធម៌ ​របស់ជាតិឲ្យបានទូលំទូលាយ
  • ចេះច្នៃប្រឌិតវប្បធម៌បរទេសដែលល្អមកជារបស់ជាតិខ្លួន​( ជាតូបនីយកម្ម )
  • ផ្សារភ្ជាប់ចំណេះដឹងទូទៅស្តីពីវប្បធម៌ជាតិ អន្តរជាតិភ្ជាប់ទៅនឹងវិជ្ជាផ្សេងទៀតដើម្បីបើកទូលាយផ្នែកចំណេះដឹងទូទៅ
  • លើកកម្ពស់ ថែរក្សាការពារកេរមរតកវប្បធម៌របស់ជាតិ

គ. ឥរិយាបថ

  • ស្គាល់ពីកាតព្វកិច្ចច្បាស់លាស់
  • ស្វ័យសិក្សាពេញមួយជីវីត ក្លាយជាពលរដ្ឋក្នុងសង្គមជាតិ
  • មានមនសិការក្រមសីលធម៌វិជ្ជាជីវៈការងារ
  • ស្គាល់ព្រំដែនច្បាប់ និងសង្គម
  • មានទំនួលខុសត្រូវចំពោះកាងារ
  • លើកកម្ពស់សិទ្ធិមនុស្ស បរិស្ថានធម្មជាតិ​ កេរមតកដូនតា
  • បង្កើតទំនាក់ទំនងល្អជាមួយជាតិ អន្តរជាតិ ។

ឃ. ចេះរស់នៅជាមួយអ្នកដទៃ

  • ចេះរស់នៅជាមួយអ្នកដទៃ
  • ចេះគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ
  • ចេះបង្កើតនូវមាគ៌ាវប្បធម៌សន្តិភាព
  • ចេះរស់នៅជាពលរដ្ឋ មានសីលធម៌ គុណធម៌ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login