ធម៌ងហិង្សា ជាធម៌ទាំងឡាយណាដែលទ្រទ្រង់មនុស្សមិនឲ្យប្រព្រឹត្តអំពើហិង្សា មិនឲ្យបៀតបៀន ឬធ្វើទុក្ខបុកម្នេញអ្នកដទៃ និងមិនធ្វើឲ្យអ្នកដទៃមានការឈឺចាប់ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ។ ការប្រកាន់ធម៌អហិង្សានាំមកនូវផលប្រយោជន៍មួយចំនួនដូចជាៈ
ក.ចំពោះបុគ្គល
- អាចគ្រប់គ្រងខ្លួនឯង និងធ្វើជាម្ចាស់លើខ្លួនឯង
- អាចយកឈ្នះលើចិត្តខ្លួនឯង
- ទទួលបាននូវការគោរពពីអ្នកដទៃ
- រស់នៅបានសុខស្រួល គ្មានទំនាស់នឹងអ្នកដទៃគ្មានសត្រូវ
- សង្គមគ្រួសារជួបនឹងសុភមង្គល
ខ. ចំពោះសង្គម
- សង្គមគ្មានទំនាស់ ប្រទេសជាតិគ្មានទំនាស់ គ្មានជម្លោះដណ្តើមអំណាចគ្នាឬដណ្តើមផលប្រយោជន៍គ្នា
- សង្គមមនុស្សមានការគោរពសិទ្ធិ និងផលប្រយោជន៍គ្នាទៅវិញទៅមក ព្រមទាំងគោរពតម្លៃ និងជីវីតមនុស្សផងដែរ
- គ្រួសារនីមួយៗមានសុភមង្គល មានភាពស្ងប់មានសន្តិភាពផ្លូវចិត្ត សង្គមទាំងមូលមានសាមគ្គីភាព និងមានភាពរីកចម្រើនជឿនលឿនទៅមុខ
- បង្កើតបាននូវវប្បធម៌អហិង្សា ។