Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-09-19 09:02

មេធាវីមិនត្រូវទទួលរឿងក្តីទាំងឡាយដូចខាងក្រោម ៖

  • រឿងក្តីមួយដែលមេធាវីខ្លួនឯង ឬក្រុមមេធាវីរបស់ខ្លួនបានជួយបដិភាគីនៅក្នុងការផ្តល់យោបល់ ឬបានទទួលយល់ព្រមតំណាងឲ្យបដិភាគីរួចហើយ
  • នៅពេលដែលផលប្រយោជន៍របស់អតិថិជនម្នាក់មានទំនាស់ជាមួយនឹងផលប្រយោជន៍អតិថិជនម្នាក់ទៀត នៅក្នុងរឿងក្តីដែលមេធាវ​ី ឬក្រុមមេធាវីរបស់ខ្លួនកំពុងកាន់ ។
  • នៅពេលដែលអតិថិជនទាំងពីរជាភាគីវិវាទនៅក្នុងរឿងក្តីតែមួយ ។
  • នៅពេលដែលអតិថិជនម្នាក់ចងពឹងពាក់មេធាវី ឬក្រុមមេធាវីរបស់ខ្លួន តែមេធាវីឬក្រុមមេធាវីនេះធ្លាប់បានទទួលជួយបដិភាគីក្នុងរឿងក្តីដទៃ ឬមេធាវីបានយល់ព្រមផ្តល់យោបល់ផ្នែកច្បាប់បន្តទៀត លើកលែងតែរឿងក្តីចុងក្រោមដែលមេធាវី ឬក្រុមមេធាវីដែលធ្លាប់ពាក់ព័ន្ធនោះបានកន្លងផុតទៅអស់រយៈពេល២ឆ្នាំ ។
  • រឿងក្តីមួយដែលមេធា​វី ឬក្រុមមេធាវីរបស់ខ្លួនបានដើរតួជាអាជ្ញាកណ្តាល អ្នកផ្សះផ្សា ឬអ្នកសម្រេចសម្រួលក្នុងទម្រង់នីតិវិធីនៃការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ ។
  • ករណីដែលមេធាវី ឬក្រមមេធាវីជាទីប្រឹក្សា ឬធ្លាប់ជាទីប្រឹក្សារបស់អតិថិជនច្រើនគ្នានោះ មេធាវីនឹងអាចទទួលការពារប្រយោជន៍ភាគីណាមួយបាន លុះត្រាតែត្រូវជម្រាប់ទៅភាគីឯទៀត និងបន្ទាប់ពីទទួលបានការយល់ព្រមសិន ហើយត្រូវប្រុងប្រយ័ត្នកុំឲ្យបាត់បង់នូវភាពថ្លៃថ្នូរ កិត្តយស និងការសម្ងាត់វិជ្ជាជីវៈ ។
  • មេធាវីដែលអ្នកតាក់តែងលិខិតស្នាមតែម្នាក់ឯងតាមការព្រមព្រៀងពីគូភាគីអាចធ្វើសកម្មភាព ឬការពារលើការអនុវត្តលិខិតនោះបាន នៅពេលដែលការទទួលខុសត្រូវរបស់ខ្លួនផ្ទាល់លើលិខិតស្នាមនោះលេចជាបញ្ហា តែមិនត្រូវធ្វើសកម្មភាពប្រឆាំងនឹងភាគីណាមួយដែលមាននៅក្នុងលិខិតស្នាមនោះឡើយ ។
  • មេធាវីដែលបានចូលរួមក្នុងការតាក់តែងលិខិតស្នាមក្នុងឋានៈជាទីប្រឹក្សារបស់ភាគីម្ខាងអាចធ្វើសកម្មភាព ឬការពារលើការអនុវត្តន៍លិខិតនោះតទល់នឹងភាគីម្ខាងទៀតបាន ។
  • មេធាវី ដែលជាអ្នកតាក់តែងលិខិតស្នាម ឬដែលជាអ្នកចូលរួមតាក់តែងមិនអាចបំពេញកិច្ចការ ឬការពារលើសុពលភាព ឬលើការបកស្រាយលិខិតស្នាមដែលខ្លួនបានសរសេរនោះទេ កាលបើការអន្តរាគមន៍របស់ខ្លួននាំឲ្យទៅជាសាក្សី ឬឲ្យប៉ះពាល់ដល់ការសម្ងាត់វិជ្ជាជីវៈ ។ មេធាវីនេះ ក៏មិនអាចធ្វើអន្តរាគមន៍ទៅកើតដែរ កាលណាការទទួលខុសត្រូវផ្ទាល់ខ្លួនត្រូវលេចជាបញ្ជាឡើង ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login