នៅក្នុងឃុំសង្កាត់ ស្មៀន ឃុំ សង្កាត់មានតួនាទីត្រូវៈ
- ទទួលនិងពិនិត្យលិខិត ព្រមទាំងឯកសារគ្រប់ប្រភេទ ដែលបានផ្ញើរមកឃុំ សង្កាត់ ហើយត្រួវបែងចែកលិខិត ឬឯកសារទាំងនោះឲ្យបានត្រឹមត្រួវដល់ការិយាល័យឃុំ សង្កាត់ឬប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ មេឃុំ ចៅសង្កាត់ ឬគណៈកម្មាធិការណាមួយរបស់មេឃុំ ចៅសង្កាត់ ឬប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ មេឃុំ ចៅសង្កាត់ជំទប់ ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ ឬមន្រ្តីដទៃទៀតដែលមប្រើការងារនៅក្នុងឃុំសង្កាត់
- ពិភាក្សាជាមួយមេឃុំ ចៅសង្កាត់អំពីលិខិត និងឯកសារដែលបានទទួល
- ទទួលនិងកត់ត្រាសេចក្តីសម្រេចរបស់មេឃុំ ចៅសង្កាត់ និងការចាត់ចែងការងារ ការប្រកគល់ភារកិច្ចរបស់មេឃុំ ចៅសង្កាត់ អំពីលិខិត និងសំណុំឯកសារទាំងអស់ដែលបានទទួល និងវិធានការដែលបានចាត់ចែងឬដែលបានស្នើដោយមេឃុំ ចៅសង្កាត់ ។