វប្បធម៌សាធារណៈ គឺសំដៅដល់ការផ្តល់សេវាសាធារណៈរបស់បុគ្គលិកមន្រ្តីរាជការ ដែលត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ចំបងៗដូចជាៈ
- ការផ្លាស់ប្តូរឥរិយាបថរបស់មន្រ្តីរាជការពី អ្នកត្រួតត្រាទៅជាអ្នកផ្តល់សេវា
- ជាអ្នកផ្តល់សេវាដែលផ្តោតទៅលើសេចក្តីត្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់សេវា និងត្រូវឆ្លើយតបប្រកបដោយមនសិការវិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូររបស់មន្រ្តីរាជការ
- ជាអ្នកប្រឹក្សាយោបល់ ដែលត្រូវយកចិត្តទុកដាក់ផ្តល់ព័ត៌មាន និងពន្យល់ឲ្យបានច្បាស់លាស់ដលប្រជាពលរដ្ឋអំពីនីតិវិធីរបៀបរបប និងបែបបទផ្សេងៗនៃការផ្តល់សេវា
- ជាអ្នកសម្របសម្រួលទៅលើដំណើរការនៃការផ្តល់សេវា និងការមកទទួលសេវាទៅប្រើប្រាស់ដោយការកាត់បន្ថយនីតិវិធីស្មុគស្មាញ ការផ្តល់សេវាមានភាពសាមញ្ញ ខ្លីទាន់ពេលវេលា និងមានភាពរលូននៅក្នុងទម្រង់ការងារទាំងអស់ ។