ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
តុលាការអនុវត្តត្រូវធ្វើការទាក់ទងទៅម្ចាស់បំណុលនៃការអនុវត្ត ដើម្បីធ្វើការបញ្ជាក់ថាបុគ្គលដែលត្រូវបានសរសេរនៅលើលិខិតអនុវត្ត និងបុគ្គលដែលត្រូវបានសរសេរនៅលើឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃសៀវភៅចុះបញ្ជីជាមនុស្សតែមួយ ឬផ្សេងគ្នា ។ ក្នុងករណីជាមនុស្សផ្សេងគ្នា តុលាការអនុវត្តត្រូវលើកចោលពាក្យសុំលើកលែងតែក្នុងករណីដែលត្រូវបានផ្តល់ដោយរូបមន្តអនុវត្តពិសេស (ក្រមនីតិ/ណី មាត្រា ៣៥៦ កថា.២) ។ ទោះបីជាក្នុងករណីដែលពាក្យសុំត្រូវបានលើកចោលក៏ដោយ បើម្ចាស់បំណុលនៃការអនុវត្តទទួលបានការផ្តល់រូបមន្តអនុវត្ត ពិសេសនោះម្ចាស់បំណុលនៃការអនុវត្តអាចដាក់ពាក្យសុំឲ្យអនុវត្តហ៊ីប៉ូតែកម្តងទៀតបាន (ក្រមនីតិ/ណី មាត្រា ៣៥៦ កថា.២)។ រូបមន្តអនុវត្តពិសេសគឺឧទាហរណ៍ត្រូវបានប្រើប្រាស់ក្នុងករណីសិក្សាបែបនេះ ។ ម្ចាស់បំណុលនៃការអនុវត្ត X មានសាលក្រមដែលមាន Y1 ជាអ្នកបង្កើតហ៊ីប៉ូតែក ។ បន្ទាប់មក Y1 បានលក់អចលនវត្ថុហ៊ីប៉ូតែកទៅឲ្យ Y2 ។ X បានដាក់ពាក្យសុំឲ្យក្រឡាបញ្ជីផ្តល់រូបមន្តអនុវត្តពិសេស (ក្រមនីតិ/ណី មាត្រា ៣៥៤ កថា. ២, មាត្រា ៣៥៥) ។ ក្រឡាបញ្ជីត្រូវត្រួតពិនិត្យអំពីរឿងដែល Y2 បានទទួលបន្តអចលនវត្ថុហ៊ីប៉ូតែកពី Y1 ត្រូវទទួលការអនុញ្ញាតពីតុលាការអនុវត្តរួចត្រូវសរសេរអំពីការណ៍ដែល Y2 បានទទួលបន្តអចលនវត្ថុហ៊ីប៉ូតែកពី Y1 ទៅក្នុងឯកសារចម្លងយថាភូតនៃលិខិតអនុវត្ត (ក្រមនីតិ/ណី មាត្រា ៣៥៦ កថា. ២- ៤, មាត្រា ៣៥៧)។ នេះគឺជារូបមន្តអនុវត្តពិសេស ។ នៅក្នុងករណីដែលម្ចាស់បំណុលនៃការអនុវត្តបានដាក់ឯកសារចម្លងយថាភូតនៃលិខិតអនុវត្តដែលបានផ្តល់រូបមន្តអនុវត្តពិសេសរួចទៅឲ្យតុលាការអនុវត្ត នោះតុលាការអនុវត្តនឹងអាចដឹងអំពីការណ៍ដែល Y2 បានទទួលបន្តអចលនវត្ថុហ៊ីប៉ូតែក Y1 ។ ហេតុនេះ ទោះបីនៅក្នុងលិខិតអនុវត្តមានសរសេរអំពី Y1 ដែលជាអ្នកបង្កើតើប៉ូតែក ឬអត់ក៏ដោយ ក៏នីតិវិធីលក់ដោយបង្ខំអាចបន្តទៅបានដោយមាន Y2 ជាកូនបំណុលនៃការអនុវត្តដែរ ។ ម្យ៉ាងទៀត បុគ្គលដែលត្រូវបានសរសេរនៅលើលិខិតអនុវត្ត និងបុគ្គលដែលត្រូវបានសរសេរនៅលើឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃសៀវភៅចុះបញ្ជី គឺជាមនុស្សតែមួយ ប៉ុន្តែក៏អាចមានករណីដែលសរសេរខុស អក្ខរាវិរុទ្ធនៅលើលិខិតអនុវត្ត ឬឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃសៀវភៅចុះបញ្ជី ។ ដោយសារតែករណីនេះ មិនមានបញ្ញត្តិនៅក្នុងក្រមនីតិវិធីរដ្ឋប្បវេណី ដូច្នេះ ដំណោះស្រាយគឺអាស្រ័យលើការអនុវត្តជាក់ស្តែងដែលមានលក្ខណៈសមរម្យ។ ក្នុងករណីជាក់ស្តែង ប្រសិនបើមានការបញ្ជាក់ច្បាស់លាស់ថា បុគ្គលដែលត្រូវបានសរសេរនៅលើលិខិតអនុវត្ត និងបុគ្គលដែលត្រូវបានសរសេរនៅលើឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃសៀវភៅចុះបញ្ជី គឺជាមនុស្សតែមួយនោះតុលាការអនុវត្ដនឹងចេញដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ ព្រមទាំងសរសេរឈ្មោះទាំងពីរ នោះនៅលើដីកាសម្រេចនេះ ។