Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-04 09:24

ប្រសិនបើដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំត្រូវបានបញ្ជូនទៅឲ្យកូនបំណុលនៃការអនុវត្ត នោះកូនបំណុលនៃការអនុវត្តនឹងដឹងអំពីការណ៍នៃការចាប់ផ្តើមលក់ដោយបង្ខំ ហេតុនេះ គេបារម្ភថាកូនបំណុលនៃការអនុវត្ត នឹងធ្វើអនុប្បទានអចលនវត្ថុហ៊ីប៉ូតែកទៅឲ្យតតិយជន ក្នុងគោលបំណងរារាំងការអនុវត្តនោះ ។ ប្រសិនបើអចលនវត្ថុ នោះត្រូវបានចុះបញ្ជីផ្ទេរកម្មសិទ្ធិនៅមុនពេលការចុះបញ្ជីរឹបអូស នោះគេមិនអាចចុះបញ្ជីអំពីការរឹបអូសនៅលើអចលនវត្ថុហ៊ីប៉ូតែកបានទេ ហេតុនេះតុលាការអនុវត្តត្រូវលុបចោលនីតិវិធីនៃការលក់ដោយបង្ខំ ( ក្រមនីតិ/ណី មាត្រា ៤២៧)។ បន្ទាប់ពីម្ចាស់បំណុលនៃការអនុវត្តទទួលបាននូវរូបមន្តអនុវត្តពិសេស (ក្រមនីតិ/ណី មាត្រា ៣៥៦ កថា.២) នោះវាមានភាពចាំបាច់ក្នុងការដាក់ពាក្យសុំឲ្យអនុវត្តហ៊ីប៉ូតែកម្តងទៀត ចំពោះអនុប្បទាយីនៃអចលនវត្ថុហ៊ីប៉ូតែក ។ នីតិវិធី ដែលបានធ្វើដូចបានរៀបរាប់ខាងលើនេះមានលក្ខណៈលំបាកហេតុដូច្នេះ វាជាការល្អដែលតុលាការអនុវត្តធ្វើការបញ្ជូនដីកាសម្រេចចាប់ផ្តើមលក់ដោយបង្ខំទៅឲ្យកូនបំណុលនៃការអនុវត្ត បន្ទាប់ពីបានធ្វើការបញ្ជាក់អំពីការចុះបញ្ជីឲ្យរឹបអូសរួច ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login