Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-04 09:29

ជាដំបូងមន្ត្រីចុះបញ្ជី ត្រូវទាក់ទងទៅក្រឡាបញ្ជីឲ្យធ្វើការបញ្ជាក់អំពីមូលហេតុដែលខុសនោះ ។ ប្រសិនបើ ក្រឡាបញ្ជីសរសេរអក្ខរាវិរុទ្ធខុសនៅលើលិខិតផ្ទុកផ្ដាក់ នោះមន្ត្រីចុះបញ្ជីត្រូវបង្គាប់ឲ្យក្រឡាបញ្ជីធ្វើការកែតម្រូវ ។ ក្នុងករណីដែលកូនបំណុលនៃការអនុវត្ត និងកម្មសិទ្ធិករដែលត្រូវបានចុះបញ្ជីជាបុគ្គលផ្សេងគ្នា នោះការចុះបញ្ជីអំពីការរឹបអូសនឹងមិនអាចធ្វើទៅបានទេ ។ ហេតុនេះ ក្រឡាបញ្ជីត្រូវដកការផ្ទុកផ្ដាក់ ឬមន្ត្រីចុះបញ្ជីត្រូវលើកចោលការផ្ទុកផ្តាក់នោះ (ប្រកាសអន្តរក្រសួងស្តីពីនីតិវិធីនៃការចុះបញ្ជីអំពីសិទ្ធិប្រត្យក្សទាក់ទងនឹងក្រមរដ្ឋប្បវេណី ប្រការ ៩) ។ ក្នុងករណីនេះ ដោយសារតែមិនអាចធ្វើការបន្តនីតិវីធីលក់ដោយបង្ខំបាន ដូច្នេះ តុលាការអនុវត្តត្រូវលុបចោលនីតិវិធីនៃការលក់ដោយបង្ខំ (ក្រមនីតិ/ណី មាត្រា ៤២៧) ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login