ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
តុលាការអនុវត្តត្រូវធ្វើឯកសារលំអិតអំពីវត្ថុ ដោយយោងតាមឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃចុះបញ្ជីអចលនវត្ថុ និងរបាយការណ៍វាយតម្លៃជាអាទិ៍។ បើតុលាការអនុវត្តយល់ឃើញថា មានភាពចាំបាច់ក្នុងការប្រមូលរបាយការណ៍បន្ថែម តុលាការអនុវត្តអាចបង្គាប់ឲ្យអាជ្ញាសាលាធ្វើការស្រាវជ្រាវអំពីសណ្ឋាននៃអចលនវត្ថុស្ថានភាពនៃការកាន់កាប់ ស្ថានភាពបច្ចុប្បន្ននៃអចលនវត្ថុ រចនាសម្ព័ន្ធនៃអាគារជាអាទិ៍ ហើយអាជ្ញាសាលាត្រូវរាយការណ៍អំពីលទ្ធផលនៃការស្រាវជ្រាវនោះជាលាយលក្ខ័ណ៍អក្សរ (ឯកសារស្រាវជ្រាវអំពីស្ថានភាពបច្ចុប្បន្ន, ក្រមនីតិ/ណី មាត្រា ៤៣៤ កថា.២) ។ ម្យ៉ាងទៀត តុលាការអនុវត្តអាចធ្វើការប្រមូលរបាយការណ៍ដោយធ្វើការសួរភាគី និងជនដែលពាក់ព័ន្ធ (ក្រមនីតិ/ណី មាត្រា ៣៣៥ , មាត្រា ១១៤ កថា.២, មាត្រា ៣៣៧ កថា.២) ហើយអាចស្នើសុំពីក្រសួងមានសមត្ថកិច្ចឲ្យដាក់ជូននូវរបាយការណ៍បាន (ក្រមនីតិ/ណី មាត្រា ៣៤២) ។