Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-07 08:46

នៅពេលស្រាវជ្រាវដើម្បីវាយតម្លៃ អ្នកវាយតម្លៃអាចចូលទៅកាន់អចលនវត្ថុ ឬអាចសួរសំណួរ ឬទាមទារឲ្យបង្ហាញឯកសារពីកូនបំណុលនៃការអនុវត្ត ឬតតិយជនដែលកាន់កាប់អចលនវត្ថុនោះបាន (ក្រមនីតិ/ណី មាត្រា ៤៣០ កថា.៣) ។ អ្នកវាយតម្លៃអាចចូលទៅដល់ទីកន្លែងនៃអចលនវត្ថុហ៊ីប៉ូតែកបាន ដោយមិនចាំបាច់មានការយល់ព្រមពីអ្នកកាន់កាប់អចលនវត្ថុហ៊ីប៉ូតែក និងកូនបំណុលនៃការអនុវត្តឡើយ ដូច្នេះ ទោះបីជាអ្នកកាន់កាប់អចលនវត្ថុហ៊ីប៉ូតែកមិននៅក៏ដោយ ក៏អ្នកវាយតម្លៃអាចចូលបានដែរ។ ប៉ុន្តែ ប្រសិនបើអចលនវត្ថុហ៊ីប៉ូតែកនោះជាដីកសិកម្ម ហាង ឬរោងចក្រជាអាទិ៍ នោះវាមិនមានបញ្ហាទេ។ ប៉ុន្តែបើអចលនវត្ថុហ៊ីប៉ូតែកជាទីកន្លែងដែលមនុស្សរស់នៅ ហើយបើអ្នកចម្បងនៃទីកន្លែងរស់នៅមិននៅ នោះត្រូវឲ្យមានវត្តមានរបស់មន្ត្រីឃុំ សង្កាត់ មន្ត្រីនគរបាល ឬអ្នកដទៃទៀត ដែលអាចទទួលស្គាល់ថាជាសាក្សីសមរម្យ (ក្រមនីតិ/ណី មាត្រា ៣៣៩)។ លើសពីនេះ ក្នុងករណីដែលអ្នកវាយតម្លៃមិនអាចចូលទៅខាងក្នុងអចលនវត្ថុហ៊ីប៉ូតែក បាន ដោយសារជាប់សោរ នោះអ្នកវាយតម្លៃមិនត្រូវបើកសោរនោះតាមទំនើងចិត្តទេ។ ក្នុងករណីនេះ អ្នកវាយតម្លៃអាចសុំជំនួយពីអាជ្ញា សាលា ក្រោយពីបានទទួលការអនុញ្ញាតពីតុលាការអនុវត្ត (ក្រមនីតិ/ណី មាត្រា ៤៣០ កថា.២ មាត្រា ៣៣៨ កថា.២) ហើយអាជ្ញាសាលានឹងធ្វើការបើកសោរ (ក្រមនីតិ/ណី មាត្រា ៤៣០ កថា.៤)។ ក្នុងករណីដូចខាងលើនេះ ប្រសិនបើអ្នកចម្បងនៃទីកន្លែងរស់នៅមិននៅ ហើយបើអ្នកវាយតម្លៃចូលទៅក្នុងទីកន្លែងរស់នៅនោះត្រូវឲ្យមាន វត្តមានមន្ត្រីឃុំ សង្កាត់ មន្ត្រីនគរបាល ឬ អ្នកដទៃទៀត ដែលអាចទទួលស្គាល់ថាជាសាក្សីសមរម្យ (ក្រមនីតិ/ណី មាត្រា ៣៣៩)។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login