ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
វិមានអនុស្សាវរីយ៍ “នយោបាយឈ្នះ-ឈ្នះ” ដែលលតំណាងឪ្យការបង្រួបបង្រួមជាតិ បិទបញ្ចក់នូវភ្លើងសង្រ្គាម នាំមកនូវសុខសន្ដិភាពនោះបានសម្ពោធនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៨ ចំថ្ងៃគម្រប់ខួបឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្រ្គាមទាំងស្រុងនៅក្នុងប្រទេសកម្ពុជា។ វិមានេះត្រូវបានសាងសង់ឡើងដោយបញ្ចាក់នូវអត្ថន័យដ៏មានសារសំខាន់ចំនួនបីរួមមាន ទី១ កំពូសវិមានដែលមានជ្រុងបីតំណាងឪ្យនយោបាយគន្លឹះសំខាន់ៗចំនួន៣ នាំឪ្យនយោបាយឈ្នះ-ឈ្នះទទួលបានជោគជ័យ (ទី១ ការធានារូបកាយ និងអាយុជីវិត, ទី២ ធានាអាជីព និងមុខរបរ និងទី៣ ការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិទាំងចលនាទ្រព្យ និងអចលនទ្រព្យ) ទី២ (តួវិមាន ដែលមានជ្រុង៥តំណាងឪ្យយុទ្ធសាស្រ្ដ (បំបែ ឯកោ បញ្ចប់ ធ្វើសមាហរណកម្ម និងអភិវឌ្ឍ) ដែលជាយុទ្ធសាស្រ្ដរំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមនិងសារសំខាន់ទី៣ តួវិមានជ្រុងប្រាំពីរ តំណាងកត្តានាំឪ្យនយោបាយឈ្នះ-ឈ្នះទទួលបានជោគជ័យ។