Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-07 08:49

តុលាការអនុវត្ត ត្រូវកំណត់តម្លៃលក់អប្បបរមា ដោយផ្អែកលើការវាយតម្លៃរបស់អ្នកវាយតម្លៃ (ក្រមនីតិ/ណី មាត្រា ៤៣២ កថា.១)។ ជាគោលការណ៍ តុលាការអនុវត្តកំណត់តម្លៃលក់ជាអប្បបរមាតាមចំនួនទឹកប្រាក់ដែលបាន វាយតម្លៃដោយអ្នកវាយតម្លៃ។ ប៉ុន្តែ បន្ទាប់ពីតុលាការអនុវត្តបានធ្វើការបញ្ជាក់នូវឯកសារផ្សេងទៀត (ឯកសារចម្លង ដែលមានសេចក្តីបញ្ជាក់នៃសៀវភៅចុះបញ្ជីអចនវត្ថុ ឯកសារស្រាវជ្រាវអំពីស្ថានភាពបច្ចុប្បន្ន ឯកសារលំអិតអំពីវត្ថុ សេចក្តីរាយការណ៍អំពីសិទ្ធិលើបំណុល (ក្រមនីតិ/ណី មាត្រា ៤២៣) ជាអាទិ៍) ហើយជាលទ្ធផលតុលាការអនុវត្តនឹងអាចរកឃើញថារបាយការណ៍វាយតម្លៃខុសពីស្ថានភាពជាក់ស្តែង និងការគណនានៅលើរបាយការណ៍មានកំហុស។ ក្នុងករណីបែបនេះ វាមានភាពសមស្របដែលតុលាការអនុវត្តធ្វើការបង្គាប់ឲ្យអ្នកវាយតម្លៃធ្វើការវាយតម្លៃម្តងទៀត។ យ៉ាងណាមិញ បើកំហុសនោះមានភាពងាយស្រួលក្នុងការកែតម្រូវ តុលាការអនុវត្តមិនបាច់បង្គាប់ឲ្យធ្វើការវាយតម្លៃម្តងទៀតទេ គឺតុលាការអនុវត្តអាចកំណត់តម្លៃលក់អប្បបរមាដែលខុសពីចំនួនទឹកប្រាក់វាយតម្លៃបាន ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login