ការលើកកម្ពស់លក្ខខណ្ឌការងារល្អប្រសើរ មន្ត្រីមានសមត្ថកិច្ចអនុវត្តកាតព្វកិច្ចដូចខាងក្រោម៖
- ពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ
- ពង្រឹងអធិការកិច្ចការងារតាមរយៈការបង្កើតក្រុមអធិការកិច្ចចម្រុះ
- រៀបចំរបបអធិការកិច្ចឱ្យបានទៀងទាត់ និងជាប្រចាំដោយកំណត់យ៉ាងតិច ១០០ គោលដៅរោងចក្រ សហគ្រាស គ្រឹះស្ថានក្នុង ១ឆ្នាំ
- រៀបចំបញ្ជីត្រូតពិនិត្យ តាមដានការងារអធិការកិច្ចបញ្ជូលក្នុងប្រព័ន្ធព័ត៍មាវិទ្យា
- ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ ជាពិសេសជាមួយអង្គការអន្តរជាតិខាងការងារក្នុងការពង្រឹង និងកសាងសមត្ថភាពរបស់មន្រ្តីអធិការកិច្ចការងារ។
- រៀបចំឱ្យមាន គ្រូបង្កោល ផ្នែកអធិការកិច្ចការងារ ដើម្បីធ្វើការបណ្តុះបណ្តាលដល់អង្គការវិជ្ជាជីវៈ សហគ្រាស គ្រឹះស្ថាន និងអង្គរការជាតិ ឱ្យបានយល់ដឹងពីច្បាប់ស្តីពីការងារ និងបទប្បញ្ញត្តិពាក់ព័ន្ធ
- សហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីរៀបចំឱ្យមានសិក្ខាសិលាស្តីពីសិទ្ធិការងារ និងលក្ខខណ្ឌការងារយ៉ាងតិចចំនួន ២ដងក្នុង១ឆ្នាំសំដៅបង្កើតការយល់ដឹងពីច្បាប់ស្តីពីការងារ និងបទប្បញ្ញាតិ្តពាក់ព័ន្ធ
- ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនក៏ដូចជាតាមដាន និងអនុវត្តរបាយការណ៍អធិការកិច្ចការងារ
- ពង្រឹងយន្តការចុះបញ្ជីការ និងទិដ្ឋាការសំណុំបែបបទស្តីពិសហគ្រាស គ្រឹះស្ថាន ដូចជាប្រកាសបើកគ្រឹះស្ថានឱ្យបានច្បាស់លាស់ និងមានតម្លាភាព ឱ្យស្របតាមស្មារតីនៃប្រកាសរួមរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីការផ្តល់សេវាសាធារណៈ
- ពង្រឹងក្រុមការងារច្បាប់របសមន្ត្រីសំដៅជួយសម្រួលនីតិវិធីក្នុងការអនុវត្តច្បាប់។