Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-10-10 08:45

ការចាត់ថ្នាក់ផលិតផលមានៈ

ផលិតផលប្រើប្រាស់ៈ

  • ទំនិញងាយស្រួលៈ គឹជាប្រភេទដែលមានចំនូនទិញច្រើន អ្នកប្រើប្រាស់ងាយស្រួលបំផុតក្នុងការទិញទំនិញ ( ទីតាំងជិតៗដែលពួកគេងាយទិញទំនិញតាមតែគេចង់ទិញ ) ឧទាហរណ៍ នំប៉័ង ទឹកដោះគោ ថ្នាំដុះធ្មេញ សាប៊ូ
  • ទំនិញត្រូវដើររកទិញៈ ជាប្រភេទទំនិញដែលអ្នកទិញត្រូវស្វែងរកវានិងធ្វើការប្រៀបធៀប លើថ្លៃ គុណភាព រចនាបទរបស់ទំនិញ ជាដើម ។ ឧទាហរណ៍ សំលៀកបំពាក កុំព្យូទ័រ នាឡិកា សៀវភៅអាន
  • ទំនិញពិសេសៈ វាជាប្រភេទទំនិញកំររកមានអ្នកនឹងអាចមានលទ្ធភាព ទិញបាន ហើយមានតម្លៃខ្ពស់និងមានដែនកំណត់ ។ ឧទាហរណ៍ រថយន្តម៉ាក
  • ទំនិញមិនស្វែងរកៈ ជាទំនិញដែលត្រូវមានដែលមនុស្សក្នុងសង្គម ពួកគេទទួលបានដូចគ្នាដោយមិនប៉ុនប៉ងទុកមុនទេ ។ ឧទាហរណ៍ ការធានារ៉ាប់រងជីវីត ឬសេវាធានារ៉ាប់រង់ទំនិញ សេវាច្បាប់ សេវាពេទ្យជាដើម  ។

ផលិតផលឧស្សាហកម្មៈ

  • ផលិតផលតំឡើងៈ គឺជាទំនិញផលទុនសំខាន់ៗ ដូចជាអាគារ និងគ្រឿងម៉ាស៊ីនទាំងឡាយដែលពុំតំរូវអោយមានការចរចារគ្នាច្រើន នៅមុនពេលទិញដូចជាការចរចាអំពីការតំឡើងម៉ាស៊ីនទាំងនោះនៅក្នុងរោងចក្រអ្នកទិញ និងមានការផ្តល់សេវាបណ្តុះបណ្តាលបច្ចេកទេស
  • ផលិតផលបន្ថែមៈ ជាប្រភេទទំនិញកដែលមានវដ្តជីវីតខ្លីជាងផលិតផលតំឡើងដូចជាសំភារៈប្រើប្រាស់ក្នុងផលិតកម្ម ឬការងារប្រតិបត្តិការក្នុងការិយាល័យ ដូចជាម៉ាស៊ីនកុំព្យូទ័រ ម៉ាស៊ីនហ្វាក់ ទូរស័ព្ទ
  • វត្ថុធាតុដើមៈ គឹជាទំនិញដែលមិនទាន់ឆ្លងកាត់ដំណើរការផលិតកម្មដើម្បីក្លាយទៅជាផលិតផលសំរច ដូចជាឈើហ៊ុប រ៉ែដែក រ៉ែសង្ក័សី ធ្យូងថ្ម សំឡី កប្បាស ។ បន្ទាប់មកគេយកវាបញ្ចូលទៅក្នុងរោងចក្រដោយដាក់ឲ្យឆ្លងកាត់ផលិតកម្ម
  • គ្រឿងផ្សំៈ ជាប្រភេទផលិតផល​ដែលបានឆ្លងកាត់ផលិតកម្ម ហើយក្លាយជាគ្រឿងផ្សំ ឬផ្នែកផ្សេងៗនៃផលិតផល  ។ ឧទាហរណ៍ ផ្នែកជាច្រើនផ្តុំបានជាឡានថ្មីមួយ ។
  • គ្រឿងបន្លាស់ៈ រួមមានគ្រឿងខ្ចៅខ្ចង ឬបំណែកផ្សេងៗដែលប្រើប្រាស់សំរាប់ផ្លាស់ប្តូរផ្នែកដែលខូចនៃម៉ាស៊ីន ឬសំភារៈប្រតិបត្តិការ
  • សំភារៈការិយាល័យៈ វាជាសំភារៈប្រើប្រាស់ក្នុងការិយាល័យ មានដូចជាក្រដាស់ ប្រដាប់កិបឯកសារ សៀវភៅកត់ត្រា ដែលត្រូវបានបញ្ជាទិញជាប្រចាំ​ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login