2019-10-10 08:59
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
មាគ៌ានយោបាយកំណត់ថ្លៃរបស់អ្នកលក់រាយៈ មាគ៌ានយោបាយកំណត់ថ្លៃភាគច្រើនដែលពិភាក្សាក្នុងទី៣និងទី៤ អនុវត្តន៍បានចំពោះផលិតករ ។ មាគ៌ានយោបាយថ្លៃទាំងនោះដែលអនុវត្តន៍បានជាបឋមចំពោះអ្នកលក់រាយៈ
ការខ័ណ្ឌព្រំដែនថ្លៃៈ ការខ័ណ្ឌព្រំដែនថ្លៃទាក់ទង និងអ្នកលក់រាយម្នាក់ដែលព្រំដែនថ្លៃ ឬតំបន់និងលក់តែត្រឹមថ្លៃនៅក្នុងព្រំដែននោះ ។ ការនេះធ្វើឲ្យសេចក្តីសំរេចក្នុងការកំណត់ថ្លៃរបស់ក្រុមហ៊ុនងាយយ៉ាងជាក់ស្តែង ។ ប៉ុន្តែជាការអកុសល វាធ្វើឲ្យមានការស្មុគស្មាញនៅក្នុងសេចក្តីសំរេចទិញដោយបង្ខំឲ្យក្រុមហ៊ុនទិញរបស់របរដែលសមនឹងព្រំដែននៃថ្ងៃមួយ ។
ការកំណត់ថ្លៃលក់ខាតដើមៈ របស់លក់ខាតដើម គឺជាផលិតផលមួដែលលក់ខាតដើម្បីទាក់ទាញឲ្យចូលមកហាង ។ គំនិតនេះគឹថាកាលណាអ្នកប្រើប្រាស់បានចូលហាងហើយ មុខរបស់ដទៃៗទៀត និងត្រូវបានគេទិញតាមថ្លៃដែលគេកំណត់ ។ ជាទូទៅការនេះវាទូទាត់ឲ្យអ្នកលករាយច្រើនជាងការដែលគេខាតទៀត ។
ការបញ្ចុះ ការបញ្ចុះថ្លៃបានដល់វិធីប្រតិបត្តិក្នុងការបន្ថយថ្លៃទំនិញដែលគេលែងចង់ត្រូវការ ឬទំនិញដែលលក់ក្រចេញដើម្បីជំរះវាឲ្យអស់យ៉ាងឆាប់រហ័ស ។