ដំណើរការគ្រប់គ្រងលក់របស់ក្រុមហ៊ុនមួយឲ្យទទួលបាននូវប្រសិទ្ធិភាព វាពាក់ព័ន្ធនិងបណ្តុំនៃការសំរេចចិត្ត ( ដំណើរការ ) ជាលក្ខណៈអន្តរទំនាក់ទំនងមួយ ។
- ការបង្កើតកម្មវិធីលក់ជាយុទ្ធសាស្រ្តៈ កម្មវិធីលក់ជាយុទ្ធសាស្រ្តដែលត្រូវតែពិចារណាលើកត្តាមជ្ឈដ្ឋានទាំងឡាយដែលត្រូវប្រឈមមុខដោយអង្គភាពផ្ទាល់ ។ និងគួររៀបចំចាត់ចែងនិងកមានផែនការជាមួយការខិតខំប្រឹងប្រែងលក់ និងធ្វើសមាហរណកម្មជាមួយសមាសធាតុយុទ្ធសាស្រ្តម៉ាឃីតធីងរបស់ក្រុមហ៊ុន ។
- ការអនុវត្តន៍កម្មវិធីលក់ៈ ដំណាក់កាលនៃការអនុវត្តន៍ទាក់ទិនទៅនឹងការជ្រើសរើសបុគ្គលិកផ្នែកលក់ឲ្យបានសមស្រប និងរៀបចំនិងអនុវត្តន៍នូវគោលនយោបាយ នីតិវិធីដើម្បីដឹកនាំការប្រឹងប្រែងឆ្ពោះទៅរកគោលដៅដែលបានកំណត់ ។
- ការវាយតម្លៃន និងត្រួតពិនិត្យទង្វើនៃកំលាំងលក់ៈ ជំហាននៃការវាយតម្លៃវាទាក់ទងនិងការបង្កើតវិធីសាស្រ្តត្រូតពិនិត្យវាយតម្លៃ ។ ធ្វើបែបនេះដើម្បីអាចឲ្យយើងដឹង ហើយធ្វើការកែប្រែកម្មវិធីជាថ្មី ខណៈពេលដែលទង្វើនេះជួបនិងការមិនពេញចិត្ត ។