ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការជំរុញការលក់ទាក់ទងនឹងប្រភេទមួយចំនួននៃការលើកទឹកចិត្ត ដែលផ្តល់នូវគ្រឿងលើកទឹកចិត្តបន្ថែមដើម្បីឲ្យពួកគេទិញ ។ គ្រឿងលើកទឹកចិត្តនេះ ទូទៅជាសមាសធាតុសំខាន់នៅក្នុងកម្មវិធីផ្សព្វផ្សាយលក់ វាអាចជាផ្តល់នូវខណ្ឌប័ណ្ណឬការបញ្ចុះថ្លៃ ឱកាសចូលប្រកួត ឬការលេងល្បែងយកឈ្នះ ការបង្វិលប្រាក់ ឬសងប្រាក់ឲ្យមកវិញ ឬការបន្ថែមផលិតផលមួយចំនួន ។ គ្រឿងលើកទឹកចិត្តនេះអាច ផ្តល់ឲ្យនូវផលិតផលគំរូដោយឥតគិតថ្លៃ ជូនដំណឹងជាមុន ដោយផ្តល់នូវក្តីសង្ឃឹមលើការទិញលើកក្រោយលើកក្រោយទៀត ឬទឹកប្រាក់ធានារ៉ាប់រងក្នុងរំលឹកពីយីហោ និងពង្រីងអារម្មណ៍របស់ក្រុមហ៊ុន ។
ការជំរុញការលក់ ក៏ត្រួវបានផ្តល់គ្រឿងលើកទឹកចិត្តទៅឲ្យអន្តរការីម៉ាឃីធីង ( អ្នកលក់ដុំនិងលក់រាយ ) ។ ប្រាក់ឧបត្ថម្ភលើការធ្វើការចែកចាយ និងការបញ្ចុះថ្លៃទៅឲ្យអ្នកលក់រាយជាគ្រឿងលើកទឹកចិត្តហិរញ្ញវត្ថុលើការស្តុកទុកនិងជំរុញការលក់ផលិតផលរបស់រោងចក្រ ។ ការប្រឡងប្រជែងក្នុងការលក់ដូរ ចំពោះបុគ្គលិកលក់ដុំ ឬបុគ្គលិកលក់រាយត្រូវផ្តល់នូវគ្រឿងលើកទឹកចិត្តបន្ថែមលើការបំពេញការងារ និងបំពេញគោលដៅលក់ផលិតផល ។
ចាសារវន្ត ការជំរុញការលក់គឺជាឧបករណ៍បង្កើនល្បឿនមួយ និងជួយជំរុញការលក់ឲ្យកាន់តែលឿននិងអតិប្បរមាលើទំហំលក់ ។ តាមរយៈការផ្តល់នូវគ្រឿងលើកទឹកចិត្តបន្ថែមបច្ចេកទេសជំរុញលក់អាចលើកទឹកចិត្តដល់អ្នកប្រើប្រាស់ត្រូវបានប្រើប្រាស់ត្រូវបានជំរុញទឹកចិត្តពួកគេមានសកម្មភាពកាន់តែប្រញាប់ប្រញាល់ជាងមុន ។
ក្រុមហ៊ុនទាំងឡាយ ត្រូវប្រើប្រាស់ផងដែលនូវការផ្គត់ផ្គង់មានពេលកំណត់ ដូចជាការលក់បញ្ចុះថ្លៃចំពោះអ្នកលក់រាយ ឬផ្តល់នូវខណ្ឌប័ណ្ឌដែលចុះថ្ងៃផុតកំណត់ ដើម្បីពន្លឿនដំណើរការទិញ ។ ការជំរុញការលក់ប៉ុនប៉ងទំហំការលក់ជាអតិប្បរមា ដោយលើកទឹកចិត្តអតិថិជនដែលមិនឆ្លើយតបចំពោះការផ្សាយពាណិជ្ជកម្ម ។
ដើម្បីគោរពតាមសកម្មភាពជំរុញការលក់ មានន័យថាពួកគេអាចកំណត់គោលដៅដើម្បីបែងចែកក្រុមអតិថិជនឲ្យដាច់ពីគ្នានៅក្នុងបណ្តាញម៉ាឃីធីង ។