Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
SpecialExams
2018-02-20 09:40

ដើម្បីទទួលបានតាវកាលិកឧត្តរជីវី ត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖

  • ប្តី ឬប្រពន្ធ ដែលបានរៀបអាពាហ៍ពិពាហ៍ដោយមានចុះបញ្ជីអត្រាកូលដ្ឋាន មុនពេលមានគ្រោះថ្នាក់ការងារ ឬមុនពេលទទួលមរណៈភាពដោយគ្រោះថ្នាក់ការងារនៃប្តីឬប្រពន្ធដែលជាសមាជិកនៃ ប.ស.ស។ ក្នុងករណីដែលឧត្តរជីវីជាប្រពន្ធ ឬប្តីរៀបអាពាហ៍អាពាហ៍ថ្មីទោះជាមាន ឬគ្មានសំបុត្រអាពាហ៍អាពាហ៍ក្តីត្រូវផុតរលត់សិទ្ធិទទួលបានតាវកាលិកឧត្តរជីវី។
  • កូនដែលមានអាយុត្រឹម ១៨ឆ្នាំចុះដែលមិនទាន់រៀបអាពាហ៍អាពាហ៍ និងមានស្ថានភាពដូចខាងក្រោម៖

១.កូននៃសហព័ន្ធដែលបានរៀបអាពាហ៍ពិពាហ៍ដោយមានចុះបញ្ជីអត្រានុកូលដ្ឋានត្រឹមត្រូវ។ ក្នុងករណីមានការលែងលះ ឬមរណៈភាពនៃប្តីឬប្រពន្ធ កូននៃអាពាហ៍ពិពាហ៍ក្រោយក៏មានសិទ្ធិ ដូចកូននៃអាពាហ៍ពិពាហ៍ទី១ដែរ

២.កូនចិញ្ចឹមរបស់សមាជិក នៃប.ស.ស។ ស្ថានភាពរបស់កូនចិញ្ចឹមត្រូវកំណត់ដោយ អនុលោមតាមបទប្បញ្ញតិនៃច្បាប់ជាធរមាន។

អាយុកូននៅក្នុងបន្ទុកអាចកំណត់ដល់ ២១ឆ្នាំ ចំពោះកូនដែលកំពុងទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ ឬកូនកំពុងរៀននៅក្នុងគ្រឹះស្ថានសិក្សាសាធារណៈ ឬឯកជនដែលមានការទទួលស្គាល់ពីស្ថាប័នមានសមត្ថកិច្ច និងមានលិខិតបញ្ជាក់ការសិក្សាត្រឹមត្រូវ និងកូនពិការ​ ឬមានជំងឺរ៉ាំរ៉ៃមិនមានលទ្ធភាពធ្វើការងារដែលបានប្រាស់ឈ្នូល។

  • ឪពុកម្តាយ ឬមនុស្សចាស់ជរាដែលស្ថិតនៅក្នុងបន្ទុកផ្ទាល់របស់សមាជិកនៃ ប.ស.ស។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login