Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
SpecialExams
2018-02-20 09:35

ហានិភ័យសង្គម គឺជាសំណុំនៃព្រឹត្តិការណ៍ដែលអាចនឹងកើតឡើងនាពេលអនាគតដោយឥតព្រៀងទុកជាមុន ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសេដ្ឋកិច្ចរបស់បុគ្គល។ ហានិភ័យសង្គមមានគោលការណ៍គ្រឹះ ៥ចំណុចគឺ៖

-កត្តាធម្មជាតិ

  • ទាក់ទងទៅនឹងកូគព្ភសាស្ត្រ ដូចជាការរញ្ជូយផែនដី បន្ទុះភ្នំភ្លើង រលកយក្ស ដែលបណ្តាលមកពីការរញ្ជួយផែនដីនៅបាត់សមុទ្រ ការហូរច្រោះដីដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង
  • ឧតុសាស្ត្រ ដូចជាទឹកជំនន់ ខ្យល់ព្យុះ រន្ទះ អាកាសធាតុប្រែប្រួលក្រៅខ្លាំង ត្រជាត់ខ្លាំង

-កត្តាសង្គម មានដូចជាការកើតកលយុគសង្គ្រាមក្នុងស្រុកឬសង្គ្រាមឈ្លានពានពីបរទេស វិបត្តិនយោបាយ ច្បាប់ទម្លាប់នានានៅក្នុងប្រទេស​រដ្ឋបាលទាក់ទងនឹងការចាត់ចែង និងការរៀបចំគោលនយោបាយរបស់ប្រទេស វិសមភាពសង្គម។

-កត្តាគ្រួសារ ការរៀបអាពាហ៍ពិពាហ៍ជាកត្តាមួយធ្វើឱ្យមានបន្ទុកគ្រួសារ ហើយបន្ទុកនេះត្រូវបន្តដល់កូនក្នុងជីវិភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាទីជម្រកស្នាក់អាស្រ័យ។ ការចូលរួមវិភាពទានសង្គម មានជាអាទិ៍ ពិធីបុណ្យ ចូលរួមអាពាហ៍ពិពាហ៍។

-កត្តាសរីរៈសាស្ត្រ ជំងឺ និងឧបទ្ទវហេតុត​ផ្សេងៗ សម្រាកមាតុភាព ពិការភាព ទុព្វលភាព ជរាភាព និងមរណៈភាពមេគ្រួសារជាដើម។

-កត្តាវិជ្ជាជីវៈ

  • អសន្តិសុខមុខរបរ មានដូចជា វិបត្តិសេដ្ឋកិច្ច កូដកម្ម ឡុកអៅ និកម្មវេលា (គ្មានការងារធ្វើ)។
  • គ្រោះថ្នាក់ការងារ នៅកន្លែងធ្វើការ ធ្វើដំណើរពីកន្លែងធ្វើការទៅលំនៅស្ថាន និងវិលមកវិញ និងជំងឺវិជ្ជាជីវៈ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login