ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បញ្ហាមួយដែលយើងគួរគត់សម្គាល់ពីដើមដំបូងគឺភាពខុសប្លែកពីគ្នានៃគោលបំណង ដែលស្ថិតក្រោមថ្លៃដើមគណនេយ្យនិងថ្លៃដើមម៉ាឃីធីង ។ ថ្លៃដើមគណនេយ្យត្រូវបានគេគណនានិងធ្វើឲ្យប្រសើរឡើងនូវការចំលងប្រតិបត្តិការក្រុមហ៊ុនទុកជាប្រវត្តិ ។ ចំពោះអ្នកគ្រប់គ្រងគណនេយ្យម្នាក់ចំណូលសុទ្ធវាមានសារសំខាន់ណាស់ក្នុងការថតចំលងទុកនូវរបាយការណ៍កន្លងមក ។
ចំណែកឯទិដ្ឋភាពម៉ាឃីធីងវិញវាហាក់ដូចជា ទិដ្ឋភាពរបស់អ្នកសេដ្ឋកិច្ចម្នាក់ព្រោះថាវាជាការណែនាំមួយនាពេលអនាគត់ ។ ចំពោះអ្នកសេដ្ឋកិច្ចចំណូលសុទ្ធវាជាការប៉ាន់ស្មានមួយដែលមានសារសំខាន់សំរាប់អនាគតបន្ទាប់ ដោយមិនមានរបាយការណ៍ណាដែលស្តីពីចំណូលពីមុនមកទេ ។ មូលហេតុនេះហើយបានជាអ្នកសេដ្ឋកិច្ចក្រឡេកមើលតែអនាគត ដោយពិចារណាពីតម្លៃនៃទ្រព្យបច្ចុប្បន្នជាមូលដ្ឋាន ។