Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
SpecialExams
2018-02-20 09:49

សេវាស្តានីតិសម្បទានមាន ៣ចំណុចសំខាន់៖

  • សេវាកែលំអរកាយសម្បទាមមានជាអាទិ៍ បង្វឹកបង្ហាត់ធ្វើយ៉ាងណាឱ្យជនរងគ្រោះអាចរស់នៅប្រកបការងារនិងជីវភាពសង្គមបាន ដោយការព្យាបាលតាមរយៈការធ្វើចលនា ការផ្តល់អវៈយវៈការធ្វើចលនា ការផ្តល់អវៈយវៈសប្បនិមិត្ត និងការសម្រួលធ្វើចលនានានាដូចជារទេះរុញ ឬរទេះស្វ័យប្រវត្តិដែលអាចឱ្យជនរងគ្រោះបន្លាស់ទីពីកន្លែងមួយទៅកន្លែងមួយបាន។ បង្វឹកជនរងគ្រោះ ឱ្យចេះប្រើសម្ភារៈ ឬអវៈយវៈសប្បនិមិត្តសម្រាប់ការងារប្រចាំថ្ងៃ និងទំនាក់ទំនងសង្គម។
  • បណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើយ៉ាងណាឱ្យជនរងគ្រោះអាចត្រឡប់ធ្វើការងារវិញបាននៅកន្លែងដដែល ឬនៅកន្លែងផ្សេងស្របទៅតាមសម្បទា ដែលយើងបានបណ្តុះបណ្តាល។ ករណីខ្លះទៀត ត្រូវបណ្តុះបណ្តាលជំនាញថ្មីដើម្បីឱ្យជនរកគ្រោះអាចប្រកបរបរចិញ្ចឹមជីវិតស្របទៅតាមពិការភាពរបស់ខ្លួន ហើយនិងតម្រូវការជាក់ស្តែងរបស់សង្គម។
  • ការស្វែងរកទីផ្សារការងារជូនជនរងគ្រោះ នៅពេលដែលជនរងគ្រោះត្រូវបានបណ្តុះបណ្តាលហើយយើងត្រូវរកទីផ្សារជូនគាត់ដើម្បីឱ្យមានលទ្ធភាពរកចំណូលឡើងវិញ តាមអ្វីដែលនយោបាយរបស់រដ្ឋមាន។ ការងារនេះ ទាមទារឱ្យមានកាតព្វកិច្ចរបស់និយោជកជ្រើសរើសជនពិការចូលធ្វើការ ដែលមានចែងក្នុងគោលនយោបាយរបស់រដ្ឋ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login