Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-10-17 01:20

ដំណើរនៃការទំនាក់ទំនងៈ

  • ប្រភពភាសាៈ អ្នកផ្ញើរ ឬប្រភព​នៃការប្រាស្រ័យទាក់ទងមានន័យថាបុគ្គលឬអង្គភាពដែលមានព័ត៌មានចែករំលែកទៅឲ្យបុគ្គល ក្រុមមនុស្សដទៃ ។ ប្រភពនេះអាចជាបុគ្គល ( អ្នកលក់ ឬវាគ្មិន ) ឬជាអង្គភាពមិនមែនជាបុគ្គលដូចជា ( សាជីវកម្ម ឬអង្គភាព ) ។
  • សារៈ គឹជាដំណើរការទំនាក់ទំនងដឹកនាំដើម្បីបង្កើតសារដែលផ្ទុកដោយព័ត៌មានឬខ្លឹមសារដែលជាប្រភពដោយសង្ឃឹមថានិងទៅដល់ទិសដៅ ។ សារអាចជាពាក្យសំដី ឬកាយវិការ ការសរសេរ ឬសញ្ញាផ្សេងៗ ។
  • អ្នកទទួលៈ  គឺជាបុគ្គលដែលអ្នកផ្ញើរចែករំលែកនូវគំនិត ឬព័ត៌មាន ជាទូទៅអ្នកទទូលគឹជាអ្នកប្រើប្រាស់ដែលស្ថិតនៅក្នុងទីផ្សារគោលដៅ ឬអ្នកស្តាប់ដែលអាន ស្តាប់ និងឬមើលសាររបស់អ្នកទីផ្សារនិងបកស្រាយ  ។
  • ឧបសគ្គៈ គឺដំណើរការទំនាក់ទំនងទាំងមូល ដែលសារជាកម្មវត្តុនៃការមិនច្បាស់លាស់ដែលអាចបង្អាក់ឬមានបញ្ហាដល់ការទទួលសារ ។
  • បណ្តាញៈ គឹជាវិធីសាស្រ្តដែលដំណើរនៃការទំនាក់ទំនងពីប្រភព ឬអ្នកផ្ញើរទៅកាន់អ្នកទទួល ។
  • ការឆ្លើយតប ព័ត៌មានត្រឡប់ៈ អ្នកទទួលសារបង្កើតនូវប្រតិបត្តិកម្មបន្ទាប់ពីមើលឃើញ លឺ ឬអានសារ ។ អ្នកទីផ្សារចាប់អារម្មណ៍ខ្លាំងណាស់ចំពោះព័ត៌មានត្រឡប់ ដែលជាផ្នែកមួយនៃការឆ្លើយតបរបស់អ្នកទទួលសារនោះគឺជាការទំនាក់ទំនងត្រឡប់ទៅកាន់អ្នកផ្ញើរសារ  ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login