Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
SpecialExams
2018-02-20 10:05

អាជីពសម្រាប់មនុស្សម្នាក់មានន័យថា ជាការបំពេញការងារដោយប្រើប្រាស់ចំណេះដឹង និងជំនាញជាក់លាក់ ហើយបន្តអនុវត្តក្នុងរយៈពេលយូរ (ឬពេញមួយជីវិតការងារ) ចំពោះមុខរបរឬការងារមួយប្រភេទ ដែលទទួលបបាននូវវឌ្ឃនភាពក្នុងតួនាទីការទទួលខុសត្រូវលទ្ធផល និងភាពជោគជ័យក្នុងការងារនោះ។ ក្នុងន័យនេះ ការជ្រើសរើសការងារឬមុខរបរត្រូវតែរិះគិតពីគោលដៅអនាគតឱ្យបានហ្មត់ចត់ដោយត្រូវចោទសួរខ្លួនឯងថា តើចង់ជ្រើសយកការងារមួយដែលមានគោលដៅទ័លច្រកឬក៏ជ្រើសយកការងារដែលអាចអភិវឌ្ឃជាអាជីពសម្រាប់គោលដៅយូរអង្វែង?

            ដើម្បីទទួលបានការងារ និងអភិវឌ្ឃអាជីពយុវជនគួរពិនិត្យលើចំណុចខ្លះៗដូចខាងក្រោម៖

  • គិតរៀបចំផែនការអាជីពឱ្យបានកាត់តែលឿនកាន់តែប្រសើរ ដោយគិតចាប់ពីការសិក្សានៅកម្រិតអប់រំចំណេះទូទៅ។
  • ជ្រើសរើសមុខវិជ្ជាសិក្សាបន្តតាមរយៈជម្រើសការអប់រំឧត្តមសិក្សា ឬការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដោយពិនិត្យលើចំណូលចិត្តនិងលទ្ធភាពរបស់ខ្លួន
  • ស្វែងរយល់ពីព័ត៍មានទីផ្សារការងារឱ្យបានទូលំទូលាយ ដើម្បីវិភាគរកភាពស៊ីចង្វាក់គ្នារវាងជម្រើសមុខវិជ្ជាសិក្សា និងតម្រូវការទីផ្សារការងារ។
  • ក្នុងពេលកំពុងសិក្សាត្រូវខិតខំស្រូបយកចំណេះដឹង និងបំប៉នជំនាញឱ្យបានពេញលេញ ដើម្បីបង្កើនភាពប្រកួតប្រជែងនិងសក្តានុពល
  • ស្វែងរកឱកាសធ្វើកម្មសិក្សាការងារស្ម័គ្រចិត្ត និងការងារក្រៅម៉ោង ដើម្បីទទួលបានបទពិសោធន៍ និងចំណេះធ្វើសម្រាប់ត្រៀមរកការងារ
  • ក្នុងពេលស្វែងរកការងារត្រូវរៀមចំខ្លួនោ្យបានល្អដោយផ្តោតលើការស្វែងយល់ពីប្រភពការងារ វិធីស្វែងរកការងារ ការរៀបចំប្រវត្តិរូបនិងពាក្យស្នើរសុំការងារ ការត្រៀមសម្ភាសការងារ និងការបង្កើតជម្រើសការងារសម្រាប់ខ្លួនឯងឱ្យបានច្រើន។
  • ពេលទទួលបានការងារត្រូវខិតខំបំពេញការងារ ប្រកបដោយភាពហ្មត់ចត់ការទទួលសខុសត្រូវខ្ពស់សីលធម៌វិជ្ជាជីវៈ និងយកចិត្តទុកដាក់ថែរក្សាការងារោ្យបានជាប់លាប់។
  • ត្រូវយល់ដឹងពីវប្បធម៌កន្លែងការងារ និងប្រើប្រាស់ទាំងជំនាញបច្ចេកទេស និងជំនាញទន់ឱ្យអស់ពីសមត្ថភាពដើម្បីសម្របខ្លួនក្នុងបរិបទការងារនិងទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួន។
  • មិនគួរគិតបារម្ភខ្លាំងពេកពីប្រាក់ខែ ឬអត្ថប្រយោជន៍ផ្សេងៗ ដែលរំពឹងចង់បានពីក្រុមហ៊ុន ឬកន្លែងធ្វើការងារខណៈពេលដែលសមត្ថភាពរបស់ខ្លួនមិនបានឆ្លើយតបតាមតម្រូវការរបស់និយោជក។
  • ត្រូវគិតថាការរក្សាការងារបានជាប់លាប់ សម្រេចបានលទ្ធផលនិងទទួលនូវទំនុកចិត្តពីនិយោជក គឺជាមធ្យោបាយដ៏ចម្បងនិងសំខាន់បំផុតសម្រាប់កសាងអាជីពនិងភាពជោគជ័យនៅលើមាគ៌ានេះ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login