Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-22 16:28

ព្រោះច្បាប់បោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មិនផ្តល់សមត្ថកិច្ចឱ្យដល់ក្រុមប្រឹក្សាធម្មនុញ្ញ ។ ដូច្នេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើរតួនាទីជាសាលាឧទ្ធរណ៍ និងបិទផ្លូវតវ៉ា ។ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ដូច្នោះដែរ ដូចឯកឧត្តម សឺន ស៊ូបែរ្តិ៍ បានលើកឡើងហើយថា ក្រុមប្រឹក្សាធម្មនុញ្ញមិនមានសមត្ថកិច្ចដោះស្រាយវិវាទកម្មនៃការបោះឆ្នោតថ្នាក់ក្រោមជាតិនោះទេ ប៉ុន្តែគឺនៅជំពាក់ការធ្វើបច្ចុប្បន្នភាពបញ្ជីអ្នកបោះឆ្នោតក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចដោះស្រាយវិវាទ ក្នុងករណីមានការតវ៉ានឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលសម្រេចលុបឈ្មោះ ឬក៏សម្រេចចុះឈ្មោះ ឬមិនចុះឈ្មោះប្រជាពលរដ្ឋក្នុងពេលធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ប្រជាពលរដ្ឋអាចប្តឹងឡើងរហូតមកដល់ក្រុមប្រឹក្សាធម្មនុញ្ញបាន។ បច្ចុប្បន្នភាពបញ្ជីគេធ្វើរៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី ០១ ខែ តុលា រហូតដល់ថ្ងៃទី ៣១ ខែ ធ្នូ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login