ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សមាជិកក្រុមប្រឹក្សាធម្មនុញ្ញមានអាណត្តិ ៩ឆ្នាំ សមាជិក ០៣រូប តែងតាំងដោយព្រះមហាក្សត្រ ០៣រូប ត្រូវជ្រើសតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ហើយ ០៣រូប ត្រូវជ្រើសតាំងដោយរដ្ឋសភា ។ អាណត្តិទី១ ក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសមាជិក ០៣រូប តែងតាំង និងជ្រើសតាំងសម្រាប់រយៈពេល ៣ឆ្នាំ ៣រូបត្រូវតែងតាំង និងជ្រើសតាំងសម្រាប់រយៈពេល ៦ឆ្នាំ ០៣រូបទៀត ត្រូវតែងតាំង និងជ្រើសតាំងសម្រាប់រយៈពេល ៩ឆ្នាំ គឺដើម្បីរក្សានិរន្តភាពស្ថាប័ន កុំឱ្យឈប់ ឈប់ទាំងអស់គ្នា ហើយចូលថ្មី ថ្មីទាំងអស់គ្នា ។ ក្នុងរយៈពេល៣ឆ្នាំម្ដង១ សមាជិកចំនួន ០៣រូប ត្រូវផ្លាស់ប្តូរ និងតែងតាំងជាថ្មី គឺ ០១រូប តែងតាំងដោយ ព្រះមហាក្សត្រ ០១រូបជ្រើសតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និង ០១រូបទៀតជ្រើសតាំងដោយរដ្ឋសភា ។