Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-28 13:33

ពីព្រោះរដ្ឋធម្មនុញ្ញបានកំណត់យ៉ាងដូច្នេះ ។ ម្យ៉ាងវិញទៀត ដោយសារតែកម្ពុជាបានទទួលមរតកពីប្រព័ន្ធច្បាប់បារាំង ដូច្នេះយើងអនុវត្តតាមច្បាប់បារាំងដែរ ។ កាលពីសរសេររដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ អ្នកសរសេររដ្ឋធម្មនុញ្ញក៏បានអានរដ្ឋធម្មនុញ្ញបារាំង និងបានស្រង់យកយន្តការដែលមានប្រើស្រាប់ជាមួយនឹងក្រុមប្រឹក្សាធម្មនុញ្ញបារាំងដែរ ។ ប៉ុន្តែដោយសារតែរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ កាលនោះមិនបានចែងពីស្ថាប័នព្រឹទ្ធសភានៅឡើយនោះ ហេតុដូច្នេះហើយបានជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួន បីរូប មិនបានមកពីស្ថាប័នព្រឹទ្ធសភា ដូចជាករណីនៅប្រទេសបារាំងទេ ហើយយើងផ្តល់សិទ្ធិនេះទៅឱ្យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមវិញជាអ្នកខុទ្ទេសនាមសមាជិក ចំនួន ០៣រូបនេះ ។ ទាក់ទងនឹងអាណត្តិរបស់សមាជិកនេះ គឺមិនមានការខុសគ្នាទេរវាងអាណត្តិសមាជិកក្រុមប្រឹក្សាធម្មនុញ្ញបារាំង និងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ពោលគឺ ៩ឆ្នាំដូចគ្នា ។ កន្លែងខុសគ្នា គឺនៅត្រង់ថាចំនួនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញបារាំង គឺមិនមែនមានតែ ០៩រូប ដូចយើងនោះទេ ពីព្រោះប្រធានាធិបតីបារាំង ក្រោយពេលចប់អាណត្តិរបស់ខ្លួន ត្រូវក្លាយទៅជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញជាស្វ័យប្រវត្តិ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login