Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-10-28 13:34

ដើម្បីអាចសិក្សាជំនាញម៉ាឃីធិងឲ្យពូកែសិស្សនិស្សិតត្រូវមានចំណេះដឹងគ្រឹះចំនួនដូចជាៈ ពូកែទំនាក់ទំនង សិល្ប៍នៃការនិយាយត្រូវមានចំណេះផ្នែកភាសាខ្មែរ ភាសាបរទេស សីលធម៌ និងគណិតវិទ្យា បន្តិចបន្តួចផងដែរ ។ លើសពីនេះអ្នកចង់សិក្សាជំនាញម៉ាឃីធិងក៏ទាមទារឲ្យមានបុគ្គលិកលក្ខណៈពិសេសមួយចំនួនទៀតដូចជាៈ ត្រូវមានរូបសម្បត្តិសមរម្យ ចេះតស៊ូ អំណត់ អត់ធ្មត់ស្មោះត្រង់ និយាយរស់រាយរាក់ទាក់ពូកែពន្យល់ ពូកែស្តាប់ និងចេះសម្របសម្រួលគ្រប់ស្ថានភាពជាមួយអតិថិជនគ្រប់ប្រភេទ ឬកម្រិត ។ ល។

      នៅក្នុងការសិក្សាជំនាញម៉ាឃីធីង មានមុខវិទ្យាផ្សេងៗគ្នាទៅតាមគ្រឹស្ថានឧត្តមសិក្សានីមួយៗ ។ ឆ្លងកាត់ការបង្រៀនជំនាញម៉ាឃីធីង នៅសកលវិទ្យាល័យជិត ៨ឆ្នាំកន្លងមកលោកសាស្រ្តាចារ្យ អៀម សំអឿន បានមានប្រសាសន៍ថា​មានមុខវិទ្យាសំខាន់ៗមួយចំនួនដែលគេត្រូវសិក្សា ដូចជាៈ មូលដ្ឋានគ្រឹះម៉ាឃីធីង ការស្រាវជ្រាវម៉ាឃីធីង ការសិក្សាស្វែងយល់ពីឥរិយាបថរបស់អតិថិជន យុទ្ធសាស្រ្តរបស់ម៉ាឃីធីង យុទ្ធសាស្រ្តនៃការកំណត់ថ្លៃ ការគ្រប់គ្រងការលក់ ការគ្រប់គ្រងលើផលិតកម្ម និងការអភិវឌ្ឍន៍ផលិតផលថ្មី ។ល។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login