Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-28 13:36

បើនិយាយពីបកស្រាយរដ្ឋធម្មនុញ្ញ បកស្រាយច្បាប់ជាផ្លូវការ គឺស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ប៉ុន្តែបើអ្នកស្នើឱ្យបកស្រាយ គឺមានច្រើន សូមពិនិត្យមើលរដ្ឋធម្មនុញ្ញ ។ ដូច្នេះ បើក្រុមប្រឹក្សាធម្មនុញ្ញបកស្រាយ ហើយគឺចប់បិទផ្លូវតវ៉ា ។ ចំណែកឯការធ្វើអត្ថាធិប្បាយ (ដែលភាសាបារាំងថា Commentaire) អ្នកណាក៏អាចធ្វើបានដែរ ដូចជាចៅក្រម ព្រះរាជអាជ្ញា សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុមប្រឹក្សាឃុំ -សង្កាត់ជាដើម ប៉ុន្តែនៅពេលដែលមានភាពមិនច្បាស់លាស់ក្នុងចំណោមស្ថាប័នទាំងអស់នោះ គឺមានតែការបកស្រាយរបស់ក្រុមប្រឹក្សាធម្មនុញ្ញទេ ដែលជាការបកស្រាយអាចយកមកអនុវត្តជាផ្លូវការបាន ។ ឧទាហរណ៍ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបានកំណត់ឱ្យអភិបាល អភិបាលរងខេត្ត ស្រុក ខណ្ឌ ត្រូវសុំលាឈប់ពីមុខងារប៉ុន្មានខែមុន ដើម្បីអាចចូលរួមឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បាន ។ ដោយយល់ឃើញពីការប៉ះពាល់ដល់ផលប្រយោជន៍របស់មន្ត្រីរាជការក្នុងក្របខណ្ឌបែបនេះ រាជរដ្ឋាភិបាលស្នើសុំឱ្យក្រុមប្រឹក្សាធម្មនុញ្ញបកស្រាយមាត្រា ១៧ និងមាត្រា ១៨ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាខណ្ឌ ។ ជាលទ្ធផល ក្រុមប្រឹក្សាធម្មនុញ្ញបានបកស្រាយឱ្យត្រឹមតែព្យួរមុខងារតែក្នុងមួយរយៈពេលនៃការធ្វើយុទ្ធនាការនៃការបោះឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលតែប៉ុណ្ណោះទេ ទើបគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតធ្វើការកែសម្រួលបទបញ្ជា និងនីតិវិធីនោះជាថ្មី ហើយជូនដំណឹងទៅក្រសួងមហាផ្ទៃ ដើម្បីធ្វើការផ្សព្វផ្សាយ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login