ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពាក្យថា ស្របនឹងរដ្ឋធម្មនុញ្ញ គឺស្របទាំងអក្ខរាវិរុទ្ធ ស្របទាំងអត្ថន័យ ។ អក្ខរាវិរុទ្ធ និងអត្ថន័យ នៅក្នុងសៀវភៅរដ្ឋធម្មនុញ្ញសរសេរយ៉ាងម៉េច សុំឱ្យសរសេរតាម ។ ឧទាហរណ៍ ក្នុងអំណាចនីតិប្បញ្ញត្តិ មានរដ្ឋសភា និងព្រឹទ្ធសភា ហើយបើអ្នកណាប្តូរឈ្មោះរដ្ឋសភាទៅជាសភាជាតិហ្នឹងគឺមិនស្របនឹងរដ្ឋធម្មនុញ្ញហើយ ។ រដ្ឋសភា គឺរដ្ឋសភា មានអ្នកខ្លះថាសភាជាតិ ហ្នឹងផ្ទុយពីរដ្ឋធម្មនុញ្ញ ហើយដូច្នេះយើងដែលជាអ្នកគោរពរដ្ឋធម្មនុញ្ញ ទាំងភាសានិយាយ ទាំងភាសាសរសេរ គឺសរសេរឱ្យដូចពាក្យច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ។ ដូចជាពាក្យ រាជរដ្ឋាភិបាល គណៈរដ្ឋមន្រ្តីជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដល់ពេលយើងសរសេរដាក់ថា រដ្ឋាភិបាលកម្ពុជាហ្នឹងផ្ទុយនឹងរដ្ឋធម្មនុញ្ញហើយ ។ អធម្មនុញ្ញភាព ឬមិនស្របនឹងរដ្ឋធម្មនុញ្ញ មានន័យថា ឱ្យតែខុសពីអ្វីដែលមាននៅក្នុងសៀវភៅ រដ្ឋធម្មនុញ្ញ គឺមិនស្របហើយ ។ ពាក្យថា ត្រួតពិនិត្យធម្មនុញ្ញភាព គឺត្រួតពិនិត្យតាំងពីអក្ខរាវិរុទ្ធ ច្បាប់ និង ខ្លឹមសារ ។