Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-11-08 14:48

ជនបរទេស ជាធម្មតា ជនជាតិខ្មែរតែងតែទទួលបានសញ្ជាតិខ្មែរដោយស្វ័យប្រវត្តិ​ ។ ម្យ៉ាងវិញ ការចាប់កំណើតនៅក្នុងទឹកដឹកម្ពុជាក៏ទទួលបានសញ្ជាតិខ្មែរដោយស្វ័យប្រវត្តិដូចគ្នា ។ ដោយឡែកចំពោះជនបរទេសដែលចង់បានជាសញ្ជាតិខ្មែរ គឺត្រូវគោរពតាមលក្ខខណ្ឌ និងវិធានផ្សេងៗ ទេសកម្ពុជាបានកំណត់ឡើង ដើម្បីអោយជនបរទេសអាចទទួលបានសញ្ជាតិជាខ្មែរ ដោយយោងទៅតាមច្បាប់ស្តីពីសញ្ជាតិ និងអនុក្រឹត្យផ្សេងៗទៀតរបស់រាជរដ្ឋា​ភិបាល ។ ដោយអនុលោមទៅតាមច្បាប់ស្តីពីសញ្ជាតិថ្មី នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបនឹងអនុម័តកាលពីថ្ងៃទី២១ មិថុនា ឆ្នាំ២០១៨ បានចែងថា ជនបរទេសដែលមានបំណងចង់សុំសញ្ជាតិខ្មែរ ត្រូវអនុវត្តទៅតាមរយៈ ៖

  • ការទទួលបានសញ្ជាតិខ្មែរដោយការស្មុំកូនពេញលេញ

យោងតាមមាត្រា ១០ នៃច្បាប់ស្តីពីសញ្ជាតិថ្មី បានចែងថា កូនជនបរទេសដែលត្រូវបានសុំជាកូនស្មុំពេញលេញដោយសហព័ទ្ធពលរដ្ឋខ្មែរ ត្រូវទទួលបានសញ្ជាតិខ្មែរ នៅពេលដែលស្មុំកូនពេញលេញត្រូវបានបង្កើតឡើងស្របតាមច្បាប់ជាធរមាន ។

  • ការទទួលបានសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍

យោងតាមមាត្រា ១១ នៃច្បាប់ស្តីពីសញ្ជាតិថ្មី បានចែងថា​ ស្រ្តី ឬបុរសដែលយកប្តី ឬប្រពន្ធពលរដ្ឋខ្មែរដោយបានរៀបអាពាហ៍ពិពាហ៍ អាចទាមទារសញ្ជាតិខ្មែរបាន លុះណាតែស្រ្តី ឬបុរសនោះបានរស់នៅជាមួយគ្នារយៈពេលបីឆ្នាំ ក្រោយចុះបញ្ជីអាពាហ៍ពិពាហ៍ ​និងបានស្នាក់នៅយ៉ាងហោចរយៈពេល ១២ខែ ពេញលេញ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ត្រូវបានអនុញ្ញាតឲ្យសុំទាមទារសញ្ជាតិខ្មែរជាចង្កោមគ្រួសារចំពោះជនបរទេសជាម្តាយ ឬឪពុកដែលមានកូនជាអនីតិជន។

យោងតាមមាត្រា ១២ នៃច្បាប់សញ្ជាតិឆ្នាំ២០១៨ ជនបរទេសដែលអាចសុំទាមទារសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍បាន ត្រូវបំពេញលក្ខខណ្ឌដូចតទៅ ៖ (១) មានគំនិត មាយាទ និងសីលធម៌ល្អ (២) ពុំដែលមានទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈឹមណាមួយ (៣) មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅពេលដាក់ពាក្យសុំទាមទារសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍ (៤) ចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និងយល់ដឹងប្រវត្តិសាស្ត្រខ្មែរខ្លះ (៥) មានបញ្ញា និងកាយសម្បទាដែលមិននាំឲ្យមានគ្រោះថ្នាក់ ឬនាំឲ្យមានបន្ទុកដល់ជាតិ ។

បែបបទ​និង​នីតិវិធី​នៃ​ការទាមទារ​សញ្ជាតិ​ខ្មែរ ត្រូវ​កំណត់ដោយ​អនុក្រឹត្យ​ ។ ការផ្តល់​សញ្ជាតិ​ខ្មែរ តាម​ករណី​ទាមទារ​សញ្ជាតិ ត្រូវ​សម្រេច​ដោយ​ព្រះរាជក្រឹត្យ​។​ ជាការ​កត់សម្គាល់ ច្បាប់​បាន​បញ្ជាក់ថា នៅក្នុង​ករណីនេះ ប្រជាពលរដ្ឋ​ខ្មែរ​មិន​បាត់​សញ្ជាតិ​ខ្មែរ ដោយសារតែ​ការរៀប​អាពាហ៍ពិពាហ៍​ជាមួយ​ជនបរទេស​ឡើយ​។

  • ការទទួលបានសញ្ជាតូបនីយកម្ម

យោងទៅតាមច្បាប់ស្តីពីសញ្ជាតិថ្មី ជនបរទេស ជាគោលការណ៍អាចសុំចូលសញ្ជាតិខ្មែរបានដោយសញ្ជាតូបនីយកម្ម។ សញ្ជាតូបនីយកម្ម មិនមែនជា​សិទ្ធិ​របស់​អ្នកស្នើសុំ​ឡើយ គឺជា​ការអនុគ្រោះ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​តែប៉ុណ្ណោះ ក្នុងការ​សម្រេច​ឲ្យ​ជនបរទេស​ណា​ម្នាក់​ទទួល​សញ្ជាតិ​ខ្មែរ​។ ទោះ​ក្នុង​ប្រការ​ណាក៏ដោយ ពាក្យសុំ​នោះ​អាច​ត្រូវ​បដិសេធចោល​បាន​តាម​អំណាច​ឆន្ទានុសិទ្ធិ​របស់ប្រទេសកម្ពុជាបាន ។

ម្យ៉ាងវិញទៀត ជនបរទេសដែលមានសហព័ទ្ធ ឬកូនជាអនីតិជន ដែលមានបំណងស្នើសុំចូលសញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្ម អាចដាក់ពាក្យស្នើសុំជាចង្កោមគ្រួសារ ។ លើសពីនេះទៀត ជនបរទេសអាចសុំដូរផ្លាស់ឈ្មោះជាខ្មែរបាន ដោយក្នុងករណីនេះ ត្រូវសរសេរបញ្ជាក់ឈ្មោះ នោះក្នុងពាក្យសុំសញ្ជាតូបនីយកម្មរបស់ខ្លួន។​

ជនបរទេស​ដែល​អាច​សុំ​សញ្ជាតូបនីយកម្ម​បាន ត្រូវបំពេញ​លក្ខខណ្ឌ​ដូចតទៅ ៖

- ត្រូវមាន​លិខិត​បញ្ជាក់ថា មានគំនិត​មារយាទ​និង​សីលធម៌​ល្អ

- ត្រូវមាន​លិខិត​ថ្កោលទោស​បញ្ជាក់ថា ពុំដែល​មានទោស​ពីបទ​ព្រហ្មទណ្ឌ​ណាមួយ

- ជន​នោះ​មាន​ទីលំនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ស្នាក់​នៅជាប់​ចំនួន ៧ ឆ្នាំ ដោយ​គិតពី​ថ្ងៃ​ដែល​បានទទួល​បណ្ណ​ស្នាក់នៅ ចេញ​ឲ្យ​ក្នុង​ក្របខណ្ឌ​នៃ​ច្បាប់​ស្តីពី​អន្តោប្រវេសន៍​

- ត្រូវមាន​ទីលំនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ និងមានបណ្ណស្នាក់នៅដែលចេញឲ្យក្នុងក្របខ័ណ្ឌនៃច្បាប់ស្តីពីអន្តោប្រវេសន៍ នៅពេល​ដាក់ពាក្យ​សុំ​ស​ញ្ជា​តូប​នី​កម្ម​

- ត្រូវ​ចេះ​និយាយ​ភាសា​ខ្មែរ ចេះអក្សរ​ខ្មែរ និង​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ខ្លះ​។ ហើយ​បង្ហាញ ភស្តុតាង​ច្បាស់​ថា ខ្លួន​អាច​រស់នៅ​ក្នុងសង្គម​ខ្មែរ​បាន​ដោយ​សុខដុម ព្រមទាំង​ទទួលបាន​នូវ​ទំនៀមទម្លាប់​និង​ប្រពៃណី​ល្អ​របស់​ខ្មែរ

- ត្រូវមាន​បញ្ញា និង​កាយសម្បទា​ដែល​មិន​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ឬ​នាំ​ឲ្យ​មាន​បន្ទុក​ដល់​ជាតិ​ ។​

ចំពោះជនបរទេសដែលរស់នៅដោយស្របច្បាប់នៅលើទឹកដីនៃប្រទេសកម្ពុជាអស់រយៈពេល ៧ឆ្នាំ អាចដាក់ពាក្យចូលជាសញ្ជាតិខ្មែរបាន តាមរយៈសញ្ជាតូបនីយកម្មដោយថែមទាំងត្រូវបំពេញលក្ខខណ្ឌមួយចំនួនដែលច្បាប់តម្រូវទើបអាចទទួលសញ្ជាតិខ្មែរបាន។ បន្ថែមជាងនេះទៅទៀត ចំពោះជនបរទេសអន្តោប្រវេសន្តណា ដែលកើតក្នុងព្រះរាជាណាចក្រកម្ពុជា រយៈពេលស្នាក់នៅជាប់ចំនួន ៧ឆ្នាំ ត្រូវបន្ថយមកនៅ ៣ឆ្នាំវិញ ។ រីឯ ជនបរទេសដែលបានទទួលលិខិតអនុញ្ញាត ឲ្យវិនិយោគត្រឹមត្រូវតាមច្បាប់ ពីស្ថាប័នមានសមត្ថកិច្ច (ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា) ហើយបានចំណាយទុនអនុវត្តគម្រោងវិនិយោគជាក់ស្តែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជន​បរទេសនោះអាចដាក់ពាក្យសុំចូលសញ្ជាតូបនីយកម្មបាន ក្នុងករណីជនបរទេសនោះបានបំពេញលក្ខខណ្ឌដូចមានចែងក្នុងចំណុចទី១ ទី២ ទី៤ ទី៥ និងទី៦ មាត្រា ១៩នៃច្បាប់នេះ និងបានស្នាក់នៅស្របច្បាប់យ៉ាងហោចរយៈពេល ១២ខែ ពេញលេញក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំនួនទឹកប្រាក់ វិស័យអាទិភាព និងប្រភេទគម្រោងវិនិយោគ ព្រមទាំងលក្ខខណ្ឌផ្សេងទៀត ត្រូវកំណត់ដោយអនុក្រឹត្យ ។ ជនបរទេសណា ដែលបានធ្វើអំណោយជាសាច់ប្រាក់ដល់ថវិកាជាតិ សម្រាប់ជាផលប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ឬវិស័យមនុស្សធម៌នៅព្រះរាជាណាចក្រកម្ពុជា ជនបរទេសនោះអាចដាក់ពាក្យសុំចូលសញ្ជាតិខ្មែរបាន ក្នុងករណីដែលជននោះបានបំពេញលក្ខខណ្ឌដូចមានចែងក្នុងចំណុចទី១ ទី២ ទី៤ និងទី៦ មាត្រា ១៩ នៃច្បាប់នេះ និងបានស្នាក់នៅស្របច្បាប់យ៉ាងហោចរយៈពេល ៦ខែពេញលេញ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំនួនទឹកប្រាក់អំណោយជាសាច់ប្រាក់ដល់ថវិកាជាតិ ឬវិស័យមនុស្សធម៌ត្រូវកំណត់ដោយអនុក្រឹត្យ ។ បន្ថែមជាងនេះទៅទៀត ចំពោះ​ជនបរទេស​ដែល​បានបង្ហាញ​នូវ​ភស្តុតាង​ថា បានផ្តល់​គុណសម្បត្តិ​ពិសេស ឬ​ថ្វីដៃ​ពិសេស​អ្វីមួយ​ជា​ប្រយោជន៍​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ និងបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាចដាក់​ពាក្យ​ស្នើសុំចូលសញ្ជាតិ​ខ្មែរដោយសញ្ជាតូបនីយកម្ម ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login