Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-11-08 14:39

យោងតាមមាត្រា ៤ ចំណុច១១ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយបានឲ្យនិយមន័យថា “ទំនាស់ផលប្រយោជន៍ មានន័យថា ផលប្រយោជន៍ជាទឹកប្រាក់ ផលប្រយោជន៍នយោបាយ ផលប្រយោជន៍សម្រាប់គ្រួសារ ឬផលប្រយោជន៍ផ្ទាល់ខ្លួន ដែលអាចមានឥទ្ធិពលលើទង្វើរបស់ជនណាម្នាក់ ក្នុងការអនុវត្តកាតព្វកិច្ចជាផ្លូវការបស់ខ្លួន ។ ឧទាហរណ៍ ៖ មេធាវី “ក” ជាអន្តរការី (រត់ការ) ឲ្យកូនក្តីរបស់ខ្លួនឈ្មោះ “ខ” រួចផុតពីការឃុំខ្លួនរបស់ ចៅក្រមស៊ើបសួរឈ្មោះ “គ” ជាថ្នូរនឹងប្រាក់ចំនួន ៣០០០ (បីពាន់) ដុល្លាអាមេរិក ។ ប៉ុន្តែនៅពេលដែលចៅក្រមស៊ើបសួរសម្រេចឲ្យជនត្រូវចោទ “ខ” រួចផុតពីការឃុំខ្លួនបណ្តោះអាសន្ន ចៅក្រមស៊ើបសួរ និងមេធាវី មិនបានចែកផលប្រយោជន៍ឲ្យព្រះរាជអាជ្ញានោះទេស្រាប់តែពេលចេញដីកាសម្រេចឲ្យនៅក្រៅឃុំ ព្រះរាជអាជ្ញាបានដឹងអំពីផលប្រយោជន៍នេះ ព្រះរាជអាជ្ញាប្តឹងឧទ្ធរណ៍ ព្រោះកាលណាមានបណ្តឹងឧទ្ធរណ៍របស់ព្រះរាជអាជ្ញា ជនត្រូវចោទ “ខ” មិនអាចចេញក្រៅឃុំភ្លាមនោះទេ គឺ ត្រូវរង់ចាំឲ្យសភាស៊ើបសួរជាអ្នកសម្រេចជាមុនសិន ។

តាមអង្គហេតុខាងលើ យើងទាញបាន ៖

         ក. ប្រាក់ចំនួន ៣០០០ (បីពាន់) ដុល្លាអាមេរិក ជាផលប្រយោជន៍ជាទឹកប្រាក់ ។

         ខ. ការប្តឹងរបស់ព្រះរាជអាជ្ញា ជាទង្វើដែលមានឥទ្ធិពលលើជនត្រូវចោទ ដោយរក្សាការឃុំខ្លួនបន្ត ។

         គ. ការសម្រេចប្តឹង ឬមិនប្តឹងរបស់ព្រះរាជអាជ្ញា ជាកាតព្វកិច្ចក្នុងការត្រួតពិនិត្យគ្រប់សេចក្តីសម្រេច របស់ចៅក្រមស៊ើបសួរ ដើម្បីការពារប្រយោជន៍សាធារណៈ ។

ដូច្នេះ ធាតុផ្សំនៃ “ទំនាស់ផលប្រយោជន៍” ត្រូវបានបំពេញយោងតាមអង្គហេតុខាងលើ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login